៤​​ខែ​​ឆ្នាំ​នេះ​ការ​នាំ​ចេញ​​អង្ករ​​បាន​​២០​​ម៉ឺន​​តោន​​ធ្លាក់​ចុះ​​៧​​ភាគរយ​

10-05-2018 9:55 am 1609

​នៅ​ដើមឆ្នាំ​២០១៨​នេះ ពោលគឺ​ក្នុង​រយៈពេល​៤​ខែ​ដំបូង ការនាំចេញ​អង្ករ​បាន​២០​ម៉ឺន​តោន ធ្លាក់ចុះ​៧​ភាគរយ​។ នេះ​បើតាម​របាយការណ៍​របស់លេខាធិការដ្ឋាន ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ ។​

​តាម​របាយការណ៍​ដដែល​បញ្ជាក់ថា កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ជាង​៥០​ប្រទេស នៅលើ​ពិភពលោក​បាន​ចំនួន​១៩៧,៣៥៤​តោន ធ្លាក់ចុះ​៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ មាន​ចំនួន​២១២,៣៩៤​តោន​។ រយៈពេល​៤​ខែ​កន្លងមកនេះ ប្រទេស​ចិន​នៅតែ​ឈរ​ក្នុង​លេខ​រៀង​ទីមួយ ដោយបាន​នាំចូល​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ​ប្រមាណ​ជាង​៥​ម៉ឺន​តោន តាម​ពីក្រោយ​ដោយ​ប្រទេស​បារាំង​២.៦​ម៉ឺន​តោន និង​ប្រទេស​ប៉ូឡូញ​១.១​ម៉ឺន​តោន​។ ដោយឡែក កាលពី​ឆ្នាំ​២០១៧ កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង​៦៣​ម៉ឺន​តោន​៕

 ពាក្យគន្លឹះ  នាំចេញអង្ករ

ព័ត៌មានផ្សេងទៀត