UN​រកឃើញថាមាន​កុមារ​៣០​នាក់ស្លាប់​ក្នុង​ការវាយប្រហារតាម​អាកាស​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

08-05-2018 9:43 am 770
កុមារម្នាក់ក្នុងចំណោម៥១នាក់ដែលរងរបួសក្នុងការវាយប្រហារ

​អង្គការសហប្រជាជាតិ ( UN ) បាន​រកឃើញថា មាន​កុមារ​ចំនួន​៣០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​ការវាយប្រហារ​តាម​អាកាស របស់​កងទ័ព​អា​ហ្វ​ហ្គានី​ស្ថាន នៅ​ភាគ​ឦសាន​ខេត្ត Kunduz កាលពីដើម​ខែមេសា​ឆ្នាំ​២០១៨​។ ការស៊ើបអង្កេត ដោយ​អង្គការសហប្រជាជាតិ បាន​រកឃើញ​កុមារ​៥១​នាក់​រងរបួស និង​មនុស្សពេញវ័យ ៦ នាក់​ផ្សេងទៀត ក៏ត្រូវ​បានសម្លាប់ នៅក្នុង​ការវាយប្រហារ​តាម​អាកាស​ផងដែរ​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០១៨ កងទ័ព​អា​ហ្វ​ហ្គានី​ស្ថាន បាន​បើក​ការវាយប្រហារ​តាម​អាកាស លើ​ទី​តាំងរបស់​ពួក​សកម្មប្រយុទ្ធ​តា​លី​បង់ ដែល​បើតាម​រដ្ឋាភិបាល​ថា បានសម្លាប់​សមាជិក ជាន់ខ្ពស់​ក្រុម​សកម្ម​ប្រយុទ្ធ ចំនួន​១៨​នាក់​។ ប៉ុន្តែ បើតាម​អង្គការសហប្រជាជាតិ នៅក្នុង​ការវាយប្រហារ​នេះ ក៏បាន​បណ្តាលឲ្យ​ស្លាប់​កុមារជា​ច្រើននាក់​ផង​ដែរ​។​

​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ឲ្យដឹង​បន្ថែមថា ចំនួន​ជនរងគ្រោះ​ដែលជា​កុមារ បាន​បង្កើន​ក្តីកង្វល់ អំពី ការគោរព​របស់​រដ្ឋាភិបាល​ចំពោះវិធានការ​ប្រុងប្រយ័ត្ន​និង​ភាពស្មើគ្នា ក្រោម​ច្បាប់​មនុស្សធម៌​អន្តរជាតិ​៕

ព័ត៌មានផ្សេងទៀត