ក្មេង ចាស់ ប្រុស ស្រី​៤៤​នាក់សង្ស័យ​ពុល​នំ​អន្សមអាំងនៅ​ស្រុក​ឆ្លូង​ខេត្តក្រចេះ​

07-05-2018 9:01 am 1645

​ពលរដ្ឋ​ក្មេង ចាស់ ប្រុស ស្រី ចំនួន​៤៤​នាក់ សង្ស័យ​ពុល​នំ​អន្សមអាំង ស្ថិតនៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ នៅ​ក្នុងនោះ មាន​អ្នករងគ្រោះ​ធ្ងន់ធ្ងរ​ចំនួន​២៨​នាក់​។ បើតាម​សមត្ថកិច្ច​នគរបាល​ខេត្ត​ក្រចេះ ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News​នៅ​ថ្ងៃទី​៧ ​ខែឧសភា​ ឆ្នាំ​២០១៨​នេះ ឲ្យដឹងថា ជនរងគ្រោះ​ទាំងអស់ ស្រាប់តែ​មាន​អា​ការៈមិន​ស្រួលខ្លួន ក្រោយពី​បរិភោគ​នំ​អន្សមអាំង របស់​អ្នកលក់​ម្នាក់ ដែល​លក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បានតែ​ប៉ុន្មាន​នាទី​រួចមក​។

នេះគឺជាករណីពុលថ្មីមួយទៀត ប​ន្ទាប់ពីករណីសង្ស័យពុលស្រា និងទឹកនៅស្រុក ចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី៣ខែឧសភា ដែលរហូតមកដល់ពេលនេះ បានបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់កើនដល់១១នាក់ និងអ្នករបួសកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកើនឡើងដល់១៤៩នាក់៕

ព័ត៌មានផ្សេងទៀត