ក្រសួង​សុខាភិបាល​បង្ហា​ញ​លទ្ធផល​ស្រាវជ្រាវ​បឋម​ករណី​ពុល​នៅ​ខេត្ត​ក្រចេះ​

07-05-2018 7:39 am 1970

​បើ​តាម​ការបញ្ជាក់​ពី​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ឲ្យដឹងថា ៖

-​តាមរ​បាយ​ការណ៏​បឋម របស់​ក្រុម​ការងារ​ជំនាញ​ថ្នាក់កណ្តាល និង​មន្ទី​សុខាភិបាល​ខេត្ត​ក្រចេះ គិត​ត្រឹម​ម៉ោង​១០​យប់​នេះ មាន​អ្នកជំងឺ​សារុប​ចំនួន ១៤៩​នាក់ ដែល​ក្នុងនោះ​មាន​នារី​ចំនួន ៧៣​នាក់​។   ក្នុងចំណោម​នោះ​មាន​អ្នកស្លាប់ ចំនួន ១១​នាក់ គិត​ចាប់តាំងពី​ថ្ងៃ​៣​ខែ​ឧសភា​មក​។   អ្នក​ស្លាប់​ទាំងនោះ​មាន​អាយុ ពី​២៤​ឆ្នាំ​ដល់​៧៣​ឆ្នាំ​។ ក្នុងនោះ​មាន​ស្លាប់​នៅ​តាម​ផ្ទះ​ចំនួន​៦​នាក់ នៅ​មន្ទី​ពេទ្យ​ខេត្ត​១​នាក់ នៅ​ពេល​បញ្ជូន​មក​មន្ទី​រ​ពេទ្យ​កាល់ម៉ែ​ត​២​នាក់ និង  ស្លាប់​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត​២​នាក់​។ អ្នក​ស្លាប់​ទាំងនោះ​សុទ្ធតែ​មាន​រោគសញ្ញា​ពុល​ស្រា​។ 

-​រហូតមកដល់​ពេលនេះ​នៅ​មន្ទីរពេទ្យ​ខេត្ត​មាន​អ្នកជំងឺ​កំពុង​សំរាក​ចំនួន ១៣៤​នាក់ ហើយ​បាន​បញ្ជូន​អ្នកជំងឺ​ធ្ងន់​ចំនួន​១០​នាក់​មក​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។ 

-​អ្នកជំងឺ​ធ្ងន់​ដែល​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត ចំនួន​៨​នាក់ ដែល​ក្នុងនោះ​៦​នាក់​កំពុង​លាង​ឈាម​។   អ្នកជំងឺ​ដែល​បាន​បញ្ជូន​មកដល់​កាល់ម៉ែត​ទាំងអស់នោះ​សុទ្ធតែ​មាន​រោគសញ្ញា​ពុល​ស្រា ដែល​មាន​ជាតិ​មេ​តា​ណុល​ខ្ពស់​។  

-​លទ្ធផល​នៃ​ការពិនិត្យ​របស់​មន្ទីរ​ពិសោធ​ន៏​ជាតិ  សុខាភិបាល លើ​សំណាក​ស្រា​មួយ​ចំនួន​ដែល​ក្រុម​ការងារ​បាន​ផ្ញើរ​មកពី​ភូមិ​ពាក់​ពន្ធ័ បានបង្ហាញ​ថា​ស្រា​ទាំងនោះ​មាន​ផ្ទុក​ជាតិ​មេ​តា​ណុល​ខ្ពស់ ដែល​ធ្វើអោយពុល​។   ដោយឡែក​ការវិភាគ​សំណាក​ទឹក​ដែល​ផ្ញើ​មកពី​ភូមិ​ពាក់​ពន្ធ័ ពុំទាន់​ទទួលបាន​លទ្ធផល​នៅ​ឡើយ​។ 

-​វិធានការ​ដែល​បាន​ដាក់​ចេញ​របស់​អាជ្ញា​ធរ​មូលដ្ឋាន​រួម​មាន​៖ ១) ការបញ្ឈប់​ការបិត​និង​លក់​ស្រាស ក្នុង​មូលដ្ឋាន​។ ២) បំរាម​ប្រជាជន​ក្នុងភូមិ​កុំ​អោយ​ប្រើប្រាស់​ទឹកអូរ​ក្នុង​តំបន់​សង្ស័យ និង​ជួយ​ដឹក​ទឹកស្អាត​ផ្គត់ផ្គង់​ដល់​អ្នកភូមិ​។ ៣) អប់រំ អនាម័យ រស់នៅ និង​ហូបចុក ដល់​ប្រជាជន​ក្នុងភូមិ​។​

 ពាក្យគន្លឹះ  ពុលទឹកខេត្តក្រចេះ

ព័ត៌មានផ្សេងទៀត