បើតាមការបញ្ជាក់ពីលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឲ្យដឹងថា ៖
តាមរបាយការណ៏បឋម របស់ក្រុមការងារជំនាញថ្នាក់កណ្តាល និងមន្ទីសុខាភិបាលខេត្តក្រចេះ គិតត្រឹមម៉ោង១០យប់ ថ្ងៃទី០៦ ឧសភា មានអ្នកជំងឺសរុបចំនួន ១៤៩នាក់ ដែលក្នុងនោះមាននារីចំនួន ៧៣នាក់។ ក្នុងចំណោមនោះមានអ្នកស្លាប់ ចំនួន ១១នាក់ គិតចាប់តាំងពីថ្ងៃ៣ខែឧសភាមក។ អ្នកស្លាប់ទាំងនោះមានអាយុ ពី២៤ឆ្នាំដល់៧៣ឆ្នាំ។ ក្នុងនោះមានស្លាប់នៅតាមផ្ទះចំនួន៦នាក់ នៅមន្ទីពេទ្យខេត្ត១នាក់ នៅពេលបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត២នាក់ និង ស្លាប់ក្នុងមន្ទីរពេទ្យកាល់ម៉ែត២នាក់។ អ្នកស្លាប់ទាំងនោះសុទ្ធតែមានរោគសញ្ញាពុលស្រា។