ការសរសេរពាក្យនេះ នៅមិនទាន់បានត្រឹមត្រូវតាមវចនានុក្រមខ្មែរនៅឡើយទេ។ អ្នកខ្លះសរសេរ«កំលោះ» ខ្លះ«កម្លោះ» និងខ្លះទៀត សរសេរជា«កំឡោះ» បែបនេះទៅវិញ។ក្នុងចំណោម សំណេរទាំង៣ ខាងលើ តើពាក្យមួយណាដែលត្រឹមត្រូវតាមវចនានុក្រមខ្មែរ?
វចនានុក្រមខ្មែរ ពាក្យដែលត្រឹមត្រូវគឺ«កំលោះ» មិនមែន«កម្លោះ ឬ កំឡោះ» បែបនេះទេ។
«កំលោះ» ថ្នាក់ពាក្យជា នាម ឬ គុណនាម មានន័យថា មនុស្សដែលពេញការ, ពេញកម្លាំងល្មមមានប្រពន្ធ។ មនុស្សកំលោះ, មនុស្សពេញកំលោះ។ មួយវិញទៀត ភ្លើងដែលកំពុងឆេះពេញបន្ទុក ក៏ហៅភ្លើងពេញកំលោះបានដែរ។
(ដកស្រង់ពីវចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)