ឆ្លងកាត់ការប្រជុំពិភាក្សា និងការបោះឆ្នោតជាសម្ងាត់ពីសមាជិកគណៈកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់ក្រុមបញ្ញវន្ត ដែលសុទ្ធតែមានបទពិសោធន៍ចេញពីក្រុមអង្គការសង្គមស៊ីវិល បានសម្រេចចិត្តថា នឹងដាក់បេក្ខជនគ្រប់ទាំង២៥ រាជធានី-ខេត្ត ដើម្បីចូលរួមក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោត នៅថ្ងៃទី២៩ កក្កដា ខាងមុខនេះ។
អ្នកនាំពាក្យ និងជាអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិតសាម អ៊ីន បានបញ្ជាក់ថា ការសម្រេចចិត្តចូលរួមបោះឆ្នោត ក្នុងស្ថានភាពនយោបាយពេលនេះ ពីព្រោះគណបក្សលោកចង់បណ្តុះវប្បធម៌នយោបាយថ្មី ផ្តល់ជម្រើសថ្មីដល់ម្ចាស់ឆ្នោត ដើម្បីឆ្ពោះទៅរកការផ្លាស់ប្តូរជាវិជ្ជមាន បំបាត់ការលាបពណ៌គ្នា ការជេរប្រមាថ .....
ជាបន្តសូមស្តាប់ការលើកឡើងរបស់លោកសាម អ៊ីន តាមរយៈកិច្ចសម្ភាសន៍ ជាមួយខុន ប៊ុនថុល ដូចតទៅ៖