គ​.​ជ​.​ប ចុះ​ពន្យល់​​ពី​ការបោះឆ្នោត​ ក្រោយ​លោក​សម រង្សី ​អំពាវនាវ​​មិនឲ្យ​ពលរដ្ឋ​​ទៅ​បោះឆ្នោត​​

04-05-2018 9:22 am 1304

​នៅ​ព្រឹក​ថ្ងៃទី​៤ ឧសភា ឆ្នាំ​២០១៨​នេះ លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ដឹកនាំ​គណៈប្រតិភូ ធ្វើដំណើរ​ទៅ​ខេត្តតាកែវ ដើម្បី​ថ្លែង​បាឋ​កថា ផ្សព្វផ្សាយ​គោលបំណង​បញ្ច្រាប​ការយល់ដឹង អំពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតីកាលទី​៦ ឆ្នាំ​២០១៨ ជូន​ដល់​សិស្ស និស្សិត គរុ​សិស្ស គរុ​និស្សិត និង​គ្រូបង្រៀន​ចំនួន​៨០០​នាក់ នៅ​ខេត្តតាកែវ​។​

​ការចុះ​បញ្ច្រាប​នៃ​ការយល់ដឹ​ងដល់​ប្រជាពលរដ្ឋ​នេះ ធ្វើឡើង​ស្រប​ពេលដែល​លោក​សម រង្ស៊ី មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​តាម​ម​ណ្តា​ញ​សង្គម កុំឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ទៅ​បោះឆ្នោត​តំណាងរាស្ត្រ នៅ​ខែកក្កដា​ខាងមុខនេះ​។ គ​.​ជ​.​ប​ចាត់ទុកថា​នេះ​គឺ​ទង្វើ​បំពាន​សិទ្ធិ​លើ​ប្រជាពលរដ្ឋ ដែល​ច្បាប់​បាន​ចែងថា​ពលរដ្ឋ​ខ្មែរ មាន​សិទ្ធិ​ពេញលេញ ក្នុង​ការចូលរួម​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​របស់ខ្លួន​រយៈពេល​៥​ឆ្នាំ​ម្តង​៕

 ពាក្យគន្លឹះ  គជបលោកឌឹមសុវណ្ណារុំ

ព័ត៌មានផ្សេងទៀត