កម្ពុជា​​រៀបចំ​កម្មវិធី​ទទួល​គ្រឿងចក្រ​កម្ទេច​មីន​៥​គ្រឿង​ពី​ជប៉ុន​នៅ​សប្តាហ៍​ក្រោយ​

02-05-2018 4:35 pm 1308
គ្រឿងចក្រសម្រាប់កម្ទេចមីនធន់ធ្ងន់ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ។ រូបថតពី fb លោក ហេង រតនា ។

​នៅ​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៨ ខាងមុខនេះ អង្គភាព​ស៊ីម៉ាក់ នឹង​រៀបចំ​កម្មវិធី​ផ្ទេរ​-​ប្រគល់ គ្រឿងចក្រ​កម្ទេច​មីន​ធន់​ធ្ងន់​ចំនួន​៥​គ្រឿង និង​សម្ភារៈ​បច្ចេកទេស​គាំទ្រ​បោសសម្អាត​មីន​មួយ​ចំនួន ដែលជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​ផ្តល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សកម្មភាព​កម្ចាត់​មីនរ​បស់​អង្គភាព​ស៊ីម៉ាក់ ដែល​គិត​ជា​ថវិកា​ចំនួន​ជិត​៥​លាន​ដុល្លារ​អាមេរិក ។​

​កម្ម​វិធី​ផ្ទេរ​-​ប្រគល់​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម និង​ជា​អគ្គ​មេបញ្ជាការរង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ តំណាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Horinouchi Hidehisa ឯកអគ្គរដ្ឋទូត​ជប៉ុន នៅ​ទីបញ្ជាការ​ស៊ីម៉ាក់ ខេត្ត​បាត់ដំបង ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​លោក ហេង រតនា អគ្គនាយក​អង្គការ​ស៊ីម៉ាក់ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​ឧសភា ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត