លោក​ប៉ាន​សូរ​ស័ក្តិ​៖​បេសកម្ម​ចម្បង​របស់​យើង​គឺ​ធានា​ការលូតលាស់​វិស័យ​ឯកជន​ប្រកបដោយ​ចីរភាព​

01-05-2018 3:18 pm 1109
​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ថ្លែងក្នុងកម្មវិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ កាល​ថ្ងៃ​ទី​៣០ ខែ​មេសា ។ រូបថតពី ក្រសួងពាណិជ្ជកម្ម ។

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញា​ចិត្ត​ជា​ថ្មី​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការ​បន្ត​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​ឯកជន​នៅ​កម្ពុជា​ប្រកបដោយ​ចីរភាព ជាពិសេស​ប្រែក្លាយ​វិស័យ​មួយ​នេះ ឱ្យទៅ​ជា​ក្បាលម៉ាស៊ីន​ថាមវន្ត នៃ​កំណើន​សេដ្ឋកិច្ចជាតិ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

​លោក​លើកឡើង​ថា « វិស័យ​ឯកជន គឺជា​ដៃគូ​យ៉ាង​សំខាន់​មិនអាច​ខ្វះ​បាន​របស់​រាជរដ្ឋាភិបាល ។ យើង​មាន​មោទនភាព​នឹង​ប្រាប់​ពិភពលោក​ថា វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​រីកចម្រើន លុះត្រាតែ​វិស័យ​ឯកជន​នៅក្នុង​ប្រទេស​យើង មាន​សកម្មភាព​ផុសផុល និង​រស់​រវើក​» ។​

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​បែប​នេះ នៅក្នុង​ឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​មេសា ៕ (​ដោយ​៖ គង់ ឧត្តម​)​

ព័ត៌មានផ្សេងទៀត