ភ្លៀង​កក់ខែ​នៅតែ​បន្ត​ធ្លាក់ ខណៈ​ម្សិលមិញ​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​ដួលរលំ​

29-04-2018 5:10 pm 1305

យោងតាម​គេហទំព័រ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​ទី​២៩ ខែមេសា​នេះ បាន​បញ្ជាក់ថា ផ្នែក​ខ្លះ​នៅ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា កំពុង​បន្ត​ទទួលរង​ភ្លៀង​កក់ខែ ពី​មធ្យម​ទៅ​ច្រើន និង​ផ្ទៃមេឃ​អួអាប់​ក្របដណ្តប​ស្ទើ​ទូទាំងប្រទេស​។​

​ដោយឡែក​ថ្ងៃ​ម្សិលមិញ​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានអោយដឹង​ដែរថា ផ្ទះសម្បែង​ពលរដ្ឋ ១៣​ខ្នង​នៅ​ខេត្ត​បាត់ដំបង បាន​ខ្យល់​បោកបក់​បំផ្លាញ ខណៈដែល​ផ្ទះសម្បែង​ជាច្រើន​ខ្នង​របស់​ពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន បាន​លិចលង់​ផងដែរ​។​

ក្រៅពី​ទឹកភ្លៀង​ធ្លាក់ចុះ​មកលើ​បណ្តា​ខេត្ត​ទាំងនោះ​ដោយផ្ទាល់​ហើយ ក្រសួង​បាន​ឲ្យដឹងទៀតថា ជំនន់​ទឹកភ្លៀង​នេះ​ក៏​បណ្ដាលមកពី​ទឹកភ្លៀង​ហូរ​ធ្លាក់​យ៉ាងគំហុក​ពី​ខាង​ប្រទេស​ថៃ ដោយ​បណ្ដាលឲ្យ​តំបន់​មួយចំនួននៅ​ច្រកទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិតក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ នៃ​ខេត្ត​ប៉ៃលិន​បាន​លិចលង់​ក្នុង​ទឹក​ផងដែរ​៕

ព័ត៌មានផ្សេងទៀត