ផលិតផល​សរុប​កម្ពុ​ជា​នឹង​ធ្លាក់ចុះ​១០%​នៅ​ឆ្នាំ​២០៥០

28-04-2018 10:56 am 1403
  ស្តាប់
ស្តាប់ជាសំឡេង

ការប្រែប្រួល​អាកាសធាតុ​អាច​ធ្វើឱ្យប៉ះពាល់​ដល់​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​ដែល​នឹងមាន​ការធ្លាក់ចុះ​ប្រមាណ​ជិត​១០% នៅត្រឹម​ឆ្នាំ​២០៥០​។  នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​កត្តា​នៃ​ការប្រែប្រួល​អាកាសធាតុ នឹង​ធ្វើអោយ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា​ធ្លាក់ចុះ​ប្រមាណ​ជិត​១០% នៅត្រឹម​ឆ្នាំ​២០៥០  ហើយ​ប្រមាណ ២,៥% នៅត្រឹម​ឆ្នាំ​២០៣០​។​នេះ​បើ​យោងតាម​របាយការណ៍​លទ្ធផល​នៃ​កិច្ចប្រជុំ​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ស្តីពី​ម៉ូ​ល​ដែល​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​កំណើន​សេដ្ឋកិច្ចកម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែ​មេសា​។​

​របាយការណ៍​ដដែល បាន​បញ្ជាក់ទៀតថា ផលប៉ះពាល់​ធំៗ ដែល​ត្រូវ​ប្រឈម គឺ​កត្តា​សីតុណ្ហភាព​កើនឡើង​ធ្វើអោយ​ផលិតភាព​ការងារ​ធ្លាក់ចុះ នឹង​ប៉ះពាល់​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន​ថ្នល់​ដែលជា​កម្លាំង​ស្នូល​ក្នុង​វិស័យសេដ្ឋកិច្ច បើ​អាកាសធាតុ​មាន​ការប្រែប្រួល​ធ្ងន់ធ្ងរ​។ ជាមួយគ្នានេះ​ប្រាក់ចំណូល​ក៏មាន​ការធ្លាក់ចុះ​ក្នុង​វិស័យ​កសិកម្ម ដោយ​ផលដំណាំ​ប្រជាពលរដ្ឋ​ត្រូវបាន​ខូចខាត ក្នុងកំឡុងពេល​បច្ចុប្បន្ន រហូតដល់​ឆ្នាំ​២០៥០​។​
​ជា​ដំណោះស្រាយ  ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ទាំងអស់នេះ មានតែ​ការពង្រឹង​គោលនយោបាយ និង​ការវិនិយោគ​បន្សុំ​ា​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។ ជាងនេះទៅទៀត​ត្រូវ​លើកទឹកចិត្ត​ដល់​វិស័យ​ឯក ក្នុង​ការងា​រប​ន្សុំ​ា​ការចំណាយ​សាធារណៈ​ច្រើនជាង​មុន​ក្នុង​ការងា​រប​ន្សុំ​ា និង​ចាត់វិធានការ​នានា​ដើម្បី​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ប្រសិទ្ធភាព និង​ធន់​នឹង​អាកាសធាតុ​។​

​គួរបញ្ជាក់​ដែរ កំណើនសេដ្ឋកិច្ច​បើ​គិត​ជា​ភាគរយ នៅ​អាស៊ាន កម្ពុជា​ជាប់​លេខ​២ គឺ 7.1%​ហើយ​ជាង​នេះ​ផលិតផល​ក្នុងស្រុក​សរុប GDP កម្ពុជា​ក៏​ជាប់​លេខ​៨ គឺ​ទឹកប្រាក់​ប្រមាណ​19.4​ពាន់​លាន​ដុល្លារ​ផងដែរ​។
​នា​ពេលកន្លងមក​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​ប្រកាស​ធ្វើ​យ៉ាង​ត្រូវតែ​រក្សា​ស្ថេរភាព​កំណើនសេដ្ឋកិច្ច​៧%​ក្នុង​មួយឆ្នាំៗ​អោយខាងតែបាន​៕

ព័ត៌មានផ្សេងទៀត