តុលាការកម្ពុជាបានលើកលែងការចោទប្រកាន់លើសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោកមឿង តុលា ពីបទរំលោភសេចក្តីទុកចិត្ត កាលពីខែកញ្ញា ឆ្នាំ២០១៦ តាមបញ្ញត្តិមាត្រា ៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៨នេះ។
គួររំលឹកថា លោក មឿង តុលា ជាប្រធានកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ត្រូវបានតុលាការ ចោទប្រកាន់លើសំណុំរឿង ព្រហ្មទណ្ឌលេខ ៥៧៥០ ពីបទរំលោភលើទំនុកចិត្ត ដោយពាក់ព័ន្ធរឿងបច្ច័យបុណ្យសពលោក កែម ឡី តាមបណ្តឹងលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជន៕