បណ្ឌិត​​មួយ​រូប​​ចាត់​ទុក​​យុវជន​​ចូល​រួម​​ធ្វើ​បាតុ​កម្ម​​កាល​ពី​​ឆ្នាំ​​២០១៣​​ជា​​យុទ្ធ​ជន​​បដិវត្ត​​ពណ៌​​

24-04-2018 4:46 pm 12124
  ស្តាប់
ស្តាប់ជាសំឡេង

​បណ្ឌិត​ផ្នែក​ប្រវត្តិសាស្ត្រ និង​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា មួយរូប​បានចាត់ទុក​យុវជន ដែល​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៣ ជា​យុទ្ធជន​ពិសេស​របស់​បដិវត្ត​ពណ៌ ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​។ (​សេង បារាំង​)

​ក្រោយ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​ធ្វើបាតុកម្ម​ប្រឆាំង​ទៅនឹង​លទ្ធផល​ឆ្នោត និង​បានទាមទារ​ឱ្យមាន​ការបោះឆ្នោត​ឡើងវិញ​ជាដើម​។ នៅក្នុង​បាតុកម្ម​នោះ គេ​សង្កេតឃើញថា មាន​អ្នក​គាំ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​យ៉ាងច្រើន​កុះករ ជាពិសេស​គឺ​យុវជន​តែម្ដង បាន​ចូល​យ៉ាងសកម្ម​ក្នុង​បាតុកម្ម​នេះ​។​

​ការចូលរួម​របស់​យុវជន​នៅពេលនោះ ត្រូវបាន​លោក ដៀប សុផល បណ្ឌិត​ផ្នែក​ប្រវត្តសាស្ត្រ និង​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង​វេទិកា​ដែល​រៀបចំឡើង​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៤​មេសា​នេះ បានចាត់ទុក​ការចូលរួម​ធ្វើបាតុកម្ម​របស់​យុវជន ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៣ នាពេលនោះ​ធ្វើឡើង​យ៉ាង​អាណាធិបតេយ្យ​។ ជាមួយគ្នា​នោះ​លោក​ក៏​បានចាត់ទុក យុវជន​ទាំងនោះ​ថា ជា​យុទ្ធជន​ពិសេស​របស់​បដិវត្ត​ពណ៌ ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​ផងដែរ​................

​សំឡេង​៖

​សូមបញ្ជាក់ថា ការធ្វើ​បាតុកម្ម​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៣ និង​ការធ្វើ​បាតុកម្ម​របស់​ក​ម្មករ​នៅ​កំណាត់​ផ្លូវវេង​ស្រេង ក៏​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ចោទថា ជា​រូបភាព​បដិវត្ត​ពណ៌​ដែរ​។ ប៉ុន្តែ​ការចោទប្រកាន់​នេះ ត្រូវបាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ ដោយ​អះអាងថា ខ្លួន​មិន​មានបំណង​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​ឡើយ​៕

ព័ត៌មានផ្សេងទៀត