លោក​​សុខ ទូច​​ ​ចំអក​​​ឱ្យ​​​លោក​​​សម រង្ស៊ី​ ​រឿង​​ប្ដឹង​ទៅ​​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​​

24-04-2018 4:37 pm 1707

​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ចំអក​ឱ្យ​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ និង​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រឿង​ដែល​លោក សម រង្ស៊ី គ្រោង​ប្ដឹងទៅ​អង្គការសហប្រជាជាតិ ឱ្យ​ដក​កៅអី​កម្ពុជា ចេញពី​សមាជិក​អង្គការ​មួយ​នេះ ថា​ជា​រឿង​មិន​អាចទៅរួច​។ មិន​អាចទៅរួច​ដោយសា​រ​អ្វី ដូច្នេះ​ស្ដាប់​ប្រសាសន៍​លោក សុខ ទូច ដូចតទៅ​៖

​សំឡេង​៖

​សូមបញ្ជាក់ថា ការ​ចំអក​របស់លោក សុខ ទូច ទៅលើ​លោក សម រង្ស៊ី បែបនេះ ធ្វើឡើង​ក្នុង​វេទិកា​ដែល​រៀបចំឡើង​ដោយ​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ បន្ទាប់ពី​លោក សម រង្ស៊ី ប្រកាស​កាលពីពេល​ថ្មីៗ​នេះ ថា​ខ្លួន​នឹង​ប្ដឹងទៅ​អង្គការសហប្រជាជាតិ ឱ្យ​ដក​កៅអី​កម្ពុជា ចេញពី​សមាជិក​អង្គការ​មួយ​នេះ​៕ 

ព័ត៌មានផ្សេងទៀត