លោក ដូ ណាល់​ត្រាំ ចុះហត្ថលេខា​បន្ត​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​

23-04-2018 8:06 pm 6750

​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូ ណាល់​ត្រាំ កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨ បាន​ចុះហត្ថលេខា​ទៅលើ​ច្បាប់​ស្ដីពី H.R. 1625, the “Consolidated Appropriations Act, 2018” ដើម្បី​បន្ត​អនុគ្រោះ​ពន្ធ​ទូទៅ​ដល់​កម្ពុជា​ក្នុង​ការនាំ​ផលិតផល​ចូល​សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ចុះ​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៨​។​

សេចក្ដីជូនដំណឹង​ដដែល​បញ្ជាក់​ថា ការ​បន្ត​ឡើង​វិញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ នឹង​ត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨​តទៅ​។ ដោយឡែក​ចំពោះ​អ្នក​ដែល​បាន​នាំ​ចេញ​ផលិតផល​ទៅ​កាន់​សហរដ្ឋអាមេរិក ចាប់ពី​ដើម​ឆ្នាំ​២០១៨​ដែល​តម្រូវឲ្យ​បង់​ពន្ធនោះ នឹង​ទទួលបាន​ប្រាក់​ត្រឡប់មកវិញ​ផងដែរ​៕​

ព័ត៌មានផ្សេងទៀត