​វិស័យ​ដីធ្លី​នឹង​បន្ត​ជាប់គាំង​ទៀត​ទេ សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០១៨?

23-04-2018 4:43 pm 3491

​ជា​ការកត់សម្គាល់ រាល់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ម្តងៗ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០១៣ ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ពិសេស​ដីធ្លី តែងតែ​ជួបប្រទះ​បញ្ហា​ជាប់​គាំង លក់​មិន​ចេញ ដោយសារ​តែ​អ្នក​វិនិយោគិន​ទាំងនោះ រង់ចាំ​មើល​សិន​ថា តើ​គណបក្ស​ណាមួយ​ឈ្នះឆ្នោត​? ប៉ុន្តែ​សម្រាប់ ការបោះឆ្នោត​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​នេះ​វិញ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន អះអាងថា នឹង​មិន​មាន​បញ្ហា​ចោទ​ឡើយ ព្រោះ​ដោយសារ​តែ​ប្រជាពលរដ្ឋ​ជឿជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​ឈ្នះឆ្នោត​។​

​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ដំណើរការ ជា​ផ្លូវការ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​ដឹ​រ៉ូយ៉ាល់ សេន កោះរ៉ុង​» ស្ថិតនៅ ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ទី​២៣ ខែ​មេសា​។​

​សំឡេង

​សូមបញ្ជាក់​ថា នៅ​បាំង​តែ​រយៈពេល ជាង​៣​ខែ​ទៀត​តែប៉ុណ្ណោះ កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ អាណត្តិ​ទី​០៦ ពោល​គឺ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៩ កក្កដា ឆ្នាំ​២០១៨៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  លោកហ៊ុនសែនដីធ្លី

ព័ត៌មានផ្សេងទៀត