លោក​ហ៊ុន សែនបញ្ជា​ឲ្យ​ដក​កោះទន្សាយពី​ក្រុមហ៊ុន​ឯកជន​វិញ​

23-04-2018 10:52 am 2278
ទិដ្ឋភាពនៅផ្នែកខ្លះនៃកោះទន្សាយ

​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូតយ​កកោះទន្សាយ ពី​ក្រុមហ៊ុន​ឯកជន​ត្រឡប់មកវិញ​។ បញ្ជា​ឲ្យ​ដកយក​កោះ​មួយ​នេះ​មកវិញ ដោយសារតែ​មិនមាន​សកម្មភាព​អភិវឌ្ឍន៍ ដូច​កោះ​ដទៃ​។ ថ្លែង​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី សម្ពោធ​បើក​ឲ្យ​ដំណើរការជា​ផ្លូវការ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​ដឹ​រ៉ូយ៉ាល់ សេន កោះរ៉ុង​»​របស់​អ្នកឧកញ៉ា គិត ម៉េង នៅ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០១៨​នេះ លោក​ហ៊ុន សែន​ក៏បាន​ព្រមាន​ដកយក​កោះ​ផ្សេងទៀត ពី​វិស័យ​ឯកជន​វិញ​ផងដែរ បើ​មិនមាន​ការអភិវឌ្ឍ បន្ទាប់ពី​រដ្ឋាភិបាល​ផ្តល់​សិទ្ធិឲ្យ​គ្រប់គ្រង​។​

​នៅក្នុង​ឱកាស​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​បានបញ្ជាក់​ផងដែ​រថា កោះរ៉ុង និង​កោះ​ដទៃទៀត ជា​សម្បត្តិ​របស់​រដ្ឋ គ្រាន់តែ​រដ្ឋ ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុ​នឯកជន​វិនិយោគ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនកោះទន្សាយ

ព័ត៌មានផ្សេងទៀត