លោក​ហ៊ុន សែន​ ព្រមាន​មន្ត្រី​មានអំណាច​​ដែល​ទន្ទ្រាន​យក​​ដី​នៅ​កោះរុង​​ត្រូវ​ដកខ្លួន​​ជាបន្ទាន់​​

23-04-2018 10:44 am 799
ព្រៃ​ឈើ​ដែល​ត្រូវ​គេ​កាប់ និង​ដុត​បំផ្លាញ​នៅ​តាម​តំបន់​មួយ​ចំនួន​នៃកោះរ៉ុង ដើម្បី​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន

​លោកនាយក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានបញ្ជាក់ ថា​កោះរុង និង​កោះ​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​កោះ​របស់​រដ្ឋ មិនមែនជា​របស់​ឯក​ជន​នោះទេ​។ ប៉ុន្តែ រដ្ឋាភិបាល​បានប្រគល់​សិទ្ឋិ​អោយ​អភិវឌ្ឍន៍​ទៅឲ្យ​ក្រុមហ៊ុ​ន​ឯកជន​ក្នុង​ការវិនិយោគជា​តំបន់​ទេ​ចរណ៍​ទៅតាម​រយៈពេល​នៃ​ការវិនិយោគ​ដែល​បានកំណត់​។ 

​បន្ថែម​ពីលើ​ករណីនេះ លោក​ហ៊ុន សែន បាន​និយាយ​ដោយ​សម្តី​ធ្ងន់ៗ​ទៅកាន់​អ្នកមាន​អំណោច និង​អ្នក​មានទ្រព្យ​មួយចំនួន ដែល​កន្លងមក​តែ​តែ​មក​កាង​កាន់កាប់ និង​ទន្ទ្រាន​យក​ដី​រដ្ឋ​មួយចំនួន​នៅ​តំបន់​កោះរុង​នេះ គឺ​ត្រូវតែ​ដកខ្លួន​ចេញ​ជាបន្ទាន់​។​លោក​ថា អ្នក ដែល​ទន្ទ្រាន​យក​ដី​នៅ​កោះរ៉ុង​នេះ គឺ​ភាគច្រើន​មិនមែន​រស់នៅ​កោះរុង​នោះទេ ប៉ុន្តែ​ភាគច្រើន ពួក​អ្នកមានអំណាច​រស់នៅ​ក្រុងភ្នំពេញ ឬ​កន្លែង​ផ្សេងៗ​។ លោក​ក៏ បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត​ពិនិត្យ និង​បញ្ឈប់​ការកាប់​ឈើ​ទន្ទ្រាន​យក​ដី ឬ​យក​ឈើ​លក់​ខុសច្បាប់ គឺ​ត្រូវតែ​ឈប់​ជាបន្ទាន់​។​

​ការព្រមាន​បែបនេះ ធ្វើឡើង នៅ​ខេត្ត​ព្រះសីហនុ ពេល​សម្ពោធ​បើក​ឲ្យ​ដំណើរការជា​ផ្លូវការ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​ដឹ​រ៉ូយ៉ាល់ សេន កោះរ៉ុង​»​របស់​អ្នកឧកញ៉ា គិត ម៉េង​ នៅថ្ងៃទី២៣ មេសា នេះ៕

ព័ត៌មានផ្សេងទៀត