លោក​ហ៊ុន សែន​បញ្ជាក់ថា កោះរ៉ុង​ជា​របស់​រដ្ឋគ្រាន់តែ​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុ​នឯកជន​វិនិយោគ​

23-04-2018 10:24 am 3353
ទេសភាពនៅកោះរ៉ុង

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់ប្រាប់​ប្រជាពលរដ្ឋ​ថា កោះរ៉ុង ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ ជា​សម្បត្តិ​របស់​រដ្ឋ គ្រាន់តែ​រដ្ឋ ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុ​នឯកជន​វិនិយោគ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​។ លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា ដី​នៅលើ​កោះរ៉ុង​នេះ ជា​ដី​របស់​រដ្ឋ ហើយ​កោះ​ដទៃ​ក៏​ដូចគ្នា​ដែរ​។​

​ការ​ថ្លែង​បញ្ជាក់ របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដូច្នេះ ធ្វើឡើង​នៅ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី សម្ពោធ​បើក​ឲ្យ​ដំណើរការជា​ផ្លូវការ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​ដឹ​រ៉ូយ៉ាល់ សេន កោះរ៉ុង​»​របស់​អ្នកឧកញ៉ា គិត ម៉េង ស្ថិតនៅ​ភូមិ​សុខសាន្ដ សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៣ ​ខែមេសា​ឆ្នាំ​២០១៨​នេះ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនកោះរ៉ុង

ព័ត៌មានផ្សេងទៀត