ភ្ញៀវទេសចរ​ជិត​៤​សែន​នាក់មក​កម្សាន្ត​តាម​កោះនៅ​ខេត្ត​ព្រះសីហនុក្នុង​ឆ្នាំ​២០១៧

23-04-2018 9:51 am 1433

​នៅ​ឆ្នាំ​២០១៧ មាន​ភ្ញៀវទេសចរ មក​កម្សាន្ត​នៅតាម​បណ្តា​កោះ នៅ​ខេត្ត​ព្រះសីហនុ ពិសេស នៅតាម​បណ្តា​កោះ ដែលជា​គោលដៅ​ទេសចរ គឺ​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម មាន​សរុប​ចំនួន ៣៨៨ ៣៤៣ នាក់ ។ ក្នុងនោះ ភ្ញៀវ​ជាតិ​មាន​ចំនួន ១២២ ៧៤៦​នាក់ និងភ្ញៀវ អន្តរជាតិ មាន​ចំនួន​២៦៥ ៥៩៧​នាក់​។ 

​ដោយឡែក ក្នុង​រយៈពេល ៣​ខែ ដើមឆ្នាំ​២០១៨​នេះ បណ្តា​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម ទទួលបាន​ភ្ញៀវទេសចរ ចំនួន​១១៥ ២២៥​នាក់​។ ក្នុងនោះ ភ្ញៀវទេសចរ​អន្តរជាតិ មាន​ចំនួន​៨០ ៣៩៣​នាក់ ក្នុង​កំណើន​ជាង ១៥​ភាគរយ​។ គិត​ជា​មធ្យម មាន​ភ្ញៀវទេសចរ​ប្រមាណ ៨០០​ទៅ​១ ០០០​នាក់ ក្នុង​១​ថ្ងៃ បាន​ធ្វើដំណើរ​ទៅកម្សាន្តនៅ​កោះទាំង​នេះ​៕

ព័ត៌មានផ្សេងទៀត