សិល្បៈ​ចម្រុះ​កម្ពុជា​-​ចិន​បង្ហាញ​ពី​ចំណងមិត្តភាព​ដ៏​រឹងមាំ​

22-04-2018 1:55 pm 1069
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​ខួប​៦០​ឆ្នាំ​នៃ​ចំណង​កា​ទូត​រវាង​កម្ពុជា​-​ចិន មន្ទីរ​វប្បធម៌​ចិន  សហការ​ជាមួយ​ក្រសួង​វប្បធម៌​កម្ពុជា បានរៀបចំ​ព្រឹត្តិការណ៍​សម្តែង​សិល្បៈ​ចម្រុះ​កម្ពុជា​-​ចិន និង​ពិព័រណ៍​វប្បធម៌​របស់​ចិន​នៅ​សាល​មហោស្រព​ចតុមុខ​។ ព្រឹត្តិការណ៍​នេះ បានបង្ហាញ​ពី​ចំណងមិត្តភាព​ដ៏​រឹងមាំរ​វា​កម្ពុជា​ចិន ។

​ចំណង​ស្អិតរ​មួ​ត​រវាង​កម្ពុជា​-​ចិន មិន​ត្រឹមតែ​ផ្នែក​វប្បធម៌ និង​ប្រពៃណី​ប៉ុណ្ណោះ​ទេ  ផ្នែក​សេដ្ឋកិច្ច មហាមិត្ត​ចិន​ជា​ដៃគូរ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​ផងដែរ​។

​ទាំ​នាក់​ទំនង ការទូត និង​កិច្ចសហការ​ដ៏​ល្អ រវាង​កម្ពុជា​និង​ចិន គិត​មកដល់ពេលនេះ បាន​ឈន​ដល់​ខួប​៦០​ឆ្នាំ​ហើយ​។​ដើម្បី​រំលឹក​ពី​ចំណងមិត្តភាព​ដ៏​វិសេសវិសាល​នេះ មន្ទីរ​វប្បធម៌​ចិន បាន រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង កាលពី​ថ្ងៃទី​២១ មេសា ក្នុង​គោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ និង​បទពិសោធន៍​ផ្នែក​វប្បធម៌ ការលើកកម្ពស់​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ រួមទាំង​រំលឹក​ពី​អារ្យធម៌ របាំ សិល្បៈ និង​ទស្សនីយភាព​នានា​ឲ្យ​កាន់តែខ្លាំ​ក្លា​ថែមទៀត​។​

​លោកស្រី ជ័រ វិន​ស៊ីន តំណាង​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​គាំទ្រ​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ និង​ទំនាក់ទំនង​ល្អ​ដែលមាន​តាំងពី​អតីតកាល និង​ទៅ​អនាគត​។ លោកស្រី​ប្តេជ្ញា​ថា​នឹង​រក្សា​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ​នេះ​អោយ​កាន់តែ​រឹងមាំ​។​

​លោក អ៊ុក សុជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និយាយថា​ចិន​ជា​កម្លាំង​ដ៏​ខ្លាំងក្លា​ក្នុង​ការជួយ​កម្ពុជា​តាម​យុទ្ធសាស្ត្រ​«​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​» រួមទាំង​ឈរលើ​មូលដ្ឋាន​នៃ​កិច្ច​សហ​ប្រតិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​កម្ពុជា​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវការ នៅ​ថ្ងៃទី​១៩ ខែ​កក្ត​ដា ឆ្នាំ​១៩៥៨ ហើយ​ឆ្នាំ​២០១៨​នេះ គឺជា​ខួប​៦០​នៃ​ចំណង​ការទូត​របស់​ប្រទេស​ទាំងពីរ​។ មិនមែនជា​លើក​ទី​១​ទេ ដែល​ចិន និង​កម្ពុជា បានរៀបចំ​នូវ​ព្រឹត្តិការណ៍​សម្តែង​សិល្ប​ចំរុះ ដើម្បី​រឹតចំណង​ទំនាក់ទំនង​ការទូត​នេះ​៕


ព័ត៌មានផ្សេងទៀត