ឆេះ​បន្ទប់​ខារ៉ាអូខេ​មួយកន្លែង​ក្នុង​ក្រុងភ្នំពេញ​របួស​កម្លាំង​ចុះ​ពន្លត់​អគ្គិភ័យ​៣​រូប​

21-04-2018 9:22 am 2068

​មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​បន្ទប់​ខារ៉ាអូខេ​មួយកន្លែង ដែលមាន​ឈ្មោះថា កូប្រា​ហ្គោល ស្ថិតនៅ​ផ្ទះ​លេខ​១៥A ផ្លូវ​លេខ ២៥៤ ភូមិ​៤ សង្កាត់​ចតុមុខ ខ័ណ្ឌដូនពេញ​។ បើតាម​សមត្ថកិច្ច​បានអោយដឹង​ថា ហេតុការណ៍​នេះ​កើតឡើង​នៅ​មោង​១១៖៤៥​យប់ ថ្ងៃទី​២០ ខែ​មេសា​។ អាជ្ញាធរ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤៨​គ្រឿង ទើប​អាច​ពន្លត់​អគ្គិភ័យ​នេះ​បាន​នៅវេលា​ម៉ោង​៣៖០០​ទៀបភ្លឺ​។ កម្លាំង​ពន្លត់​អគ្គិភ័យ​៣​រូប​រងរបួស​ពេល​ចុះ​អន្ដរាគមន៍​។​

​សមត្ថកិច្ច​ឲ្យដឹងថា មូលហេតុ​ដែល​បង្កអោយមាន​អគ្គិភ័យ​នេះ​កើតឡើង ដោយសារ​ឆេះ​កង្ហារ​បឺត​ខ្យល់ បណ្តា​អោយ​ឆ្លង​ចរន្ត​អគ្គីសនី​ទុសេ​ខ្សែភ្លើង​តែម្តង ហើយ​ករណីនេះ​បណ្តា​អោយ​ខូច​ទ្រព្យសម្បត្តិ មួយចំនួនធំ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត