ដាស់​តឿន​​មន្ត្រី​៖​​លោក ហ៊ុន សែន​ថា ​នឹង​ផ្តើម​​«​វះកាត់​»​​​មិនឱ្យមាន​ជំងឺរាំរៃ​តទៅទៀតទេ

20-04-2018 3:18 pm 41468
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងវេទិកាកន្លងទៅ។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២០ ខែមេសា​នេះ បាន​សង្កត់ធ្ងន់ថា ចាប់តាំងពី​ចុងឆ្នាំ​២០១៧​មក រាជរដ្ឋាភិបាល​បាន​បន្ថែម​នៅ​ចំណុច​មួយទៀត «​វះកាត់​»  ពោលគឺ «​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង វះកាត់​» ហើយ​ចាប់ពីពេលនេះ​តទៅ រដ្ឋាភិបាល​របស់លោក នឹងមិន​ទុក​ឱ្យមាន​ជំងឺ​រាំ​រ៉ៃ​តទៅទៀត​ទេ គឺ​ត្រូវ​កាត់ចោល​តែម្តង​។ លោក​នាយករដ្ឋមន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​២០១៧ និង​ការវាយតម្លៃ​សមិទ្ធផល​៥​ឆ្នាំ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅថ្ងៃនេះ​។ សូម​ស្តាប់​ប្រសាសន៍​លោក​ហ៊ុន សែន​៖

​សំឡេង​៖

​គួរ​រម្លឹក​ជូន​ថា រាជរដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើម​អណត្តិ​ទី​៥ បានប្រកាស​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​បន្ថែម​លើ​កិច្ចការងារ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​របស់លោក​។ អភិ​ក្រម​ដើម្បី​អ​វ​នុ​វត្តគឺ «​មុជទឹក ឆ្លុះ​កញ្ចក់ ដុះ​ក្អែល និង ព្យាបាល​» ជា​សារ​ខ្លី​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​ដាស់តឿន​មន្ត្រី​ដែល​ធ្លាប់​ស្ពឹក​ស្រ​ពន់ ឱ្យ​ភ្ញាក់រលឹក ក្នុងន័យ​កំណែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ជួរ​គណបក្ស និង ជួរ​រាជរដ្ឋាភិបាល​។ ការប្រកាស​របស់លោក​នាយករដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ បន្ទាប់ពី​គណបក្ស​លោក​បាត់បង់​២២​អាសនៈ​កាលពី​បោះឆ្នោត​អាណាត្តិទី​៥៕

ព័ត៌មានផ្សេងទៀត