អាជ្ញាធរ​អាល្លឺម៉ង់​​ជម្លៀស​​មនុស្ស​​ជាច្រើន​នាក់​​ពី​កន្លែង​​ដោះ​គ្រាប់បែក​​ទម្ងន់​៥០០​​គីឡូក្រាម​

20-04-2018 11:25 am 579
រូបភាព​នៅកន្លែងដោះគ្រាប់បែក

​ការជម្លៀស​មនុស្ស​ទ្រង់ទ្រាយ​ធំ បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​បែក​ឡាំង​ប្រទេស​អាល្លឺម៉ង់​កាលពី​ព្រឹក​ថ្ងៃទី​២០​មេសា​នេះ ដើម្បី​អនុញ្ញាតឲ្យ​អ្នកជំនាញ​យក​គ្រាប់បែក​បន្សល់ទុ​ក​ពី​សម័យ​សង្គ្រាមលោកលើកទី​២​ចេញពី​ក្រុង​។ មនុស្ស​ជាច្រើន​នាក់​ត្រូវបាន​ជម្លៀស​ចេញ​ពីអគារ​​ ក្នុងនោះ​មាន​អគារ​ក្រសួង រដ្ឋាភិបាល មន្ទីរពេទ្យ ស្ថានីយ​រដ្ឋ​ភ្លើង​ក្នុង​ក្រុង និង​នៅ​ទីតាំង​សំណង់​ជា​កន្លែង​រកឃើញ​គ្រាប់បែក​ផងដែរ​។ ប៉ូលិស​និយាយថា មិនទាន់មាន​ការ​បញ្ជាក់ពី​គ្រោះថ្នាក់​នៃគ្រាប់បែក​ទម្ងន់​៥០០​គីឡូក្រាម​នេះ​នៅឡើយ​ទេ​។ សូមបញ្ជាក់ថា មាន​គ្រាប់បែក​មិនទាន់​ផ្ទុះ​រាប់ពាន់​គ្រាប់​ត្រូវបាន​រកឃើញ​ក្នុង​មួយឆ្នាំៗ​។ គ្រាប់បែក​ទាំងនោះ​ប្រើប្រាស់​តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ ចន្លោះ​ពី​ឆ្នាំ​១៩៣៩-១៩៤៥៕
 

 ពាក្យគន្លឹះ  អាល្លឺម៉ង់គ្រាប់បែក

ព័ត៌មានផ្សេងទៀត