លោក​ឃួង ស្រេង ប្រាប់​មន្ត្រី​ខ្លួន​ឲ្យ​ផ្តល់​សេវាសាធារណៈ​ដល់​ពលរដ្ឋ ឲ្យ​រហ័ស និង​ទន់ភ្លន់​

18-04-2018 4:06 pm 649

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​មន្ត្រី​ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមេសា​នេះ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រីក្រោមឱវាទ​ទាំងអស់ ចំណុះអោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែលមាន​ទទួល​នាទី​អ្នកផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ ទាំង​សេវា​សំណូមពរ និង​សេវា​តម្រូវការ ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឡើងវិញ មាន​ភាពទន់ភ្លន់ រួសរាយ​រាក់ទាក់ និង​ឲ្យបាន​ឆាប់រហ័ស​។​

ការបម្រើ​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​ពី​សំណាក់​មន្ត្រីរដ្ឋបាល និង​អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់ បង្កឲ្យមាន​ការ​ថ្នាំងថ្នាក់ ជាខ្លាំង​ពី​ពលរដ្ឋ​។ បញ្ហា​នេះ ក៏បាន​ក្លាយជា​ចំណុចរសើប និង​បាន​ទាញ​ទម្លាក់​ប្រជាប្រិយ​របស់​រដ្ឋាភិបាល ពិសេស​ក្នុង​អាណត្តិ​ទី​៦ នេះ​៕

ព័ត៌មានផ្សេងទៀត