ឆ្នាំ​២០៣០ វិស័យ​កសិកម្ម​កម្ពុជា​នឹង​ឆ្ពោះទៅរក​ការធ្វើ​ទំនើបកម្ម​កសិកម្ម

18-04-2018 3:26 pm 632

​លោក​វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​លើកឡើងថា នៅ​ឆ្នាំ​២០៣០ វិស័យ​កសិកម្ម​កម្ពុជា​នឹង​ឆ្ពោះទៅរក​ការធ្វើ​ទំនើបកម្ម​កសិកម្ម ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​ទីផ្សារ និង​មាន​និរន្តរភាព និង​ដើម្បី​រួមចំណែក​ក្នុង​ការធានាបាន​នូវ​សន្តិសុខ​ស្បៀង និង​សុ​វត្ថ​ភាព​អាហារ​រូបត្ថ​ម្ភ​នៅ​កម្ពុជា​។​

​ការលើកឡើង​របស់​រដ្ឋមន្ត្រីម​រូបនេះ ក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី​តួនាទី​គ្រឿងយន្ត​កសិកម្ម​ក្នុង​ការពង្រឹង​ភាព​បន្សាំ​របស់​កសិករ​ខ្នាតតូច​ដោយ​ប្រើប្រាស់​បច្ចេកទេស ដើម្បី​អភិរក្ស​កសិកម្ម​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៨​នេះ​។ លោក​បាន​បន្តថា វិស័យ​កសិកម្ម​នាពេល​បច្ចុប្បន្នកំពុង​ប្រឈម និង​បញ្ហា​មួយចំនួន ជាពិសេស​ការធ្លាក់ចុះ​នៃ​កម្លាំង​ពលកម្ម ការប្រែប្រួល​អាកាសធាតុ និង​ឳ​ន​ភាព​ធ្វើអោយ​វិស័យនេះ​មិនអាច​សម្រេចបាន​។ លោក​វេង សុខុន បន្ថែមទៀតថា ដូច្នេះ​ការអភិវឌ្ឍន៍​គ្រឿងយន្ត​កសិកម្ម ការធ្វើ​ទំនើបកម្ម​កសិកម្ម ជា​ដំណោះស្រាយ​មួយ​ដ៏​សមស្រប ក្នុង​ការបង្កើន​សមត្ថ​ភាព ដល់​មនុស្ស ដើម្បី​ពង្រឹង នឹង​បង្កើន​ផលិតភាព​កសិកម្ម កាត់បន្ថយ​កម្លាំង​មនុស្ស ប្រើប្រាស់​ដី​ឲ្យអស់​លទ្ធភាព និង​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​។​

​លោក​វេង សុខុន បានបញ្ជាក់​ទៀត ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​ទិសដៅ​សំខាន់​ពីរ ក្នុងនោះ​ទី​១ គឺ​ការលើកកម្ពស់​កំណើន​កសិកម្ម ដោយ​ផ្អែកលើ​ការ​កង្កើន​ផលិតភាព ការធ្វើ​ពិពិធ​កម្ម ការប្រកួតប្រជែង និង​ការធ្វើ​ជំនួយ​កសិកម្ម  ទី​២ ការលើកកម្ពស់​ការប្រើ​ប្រាស់​ដី​កសិកម្ម ការអភិវឌ្ឍន៍  និង​គ្រប់​គ្រង់​ធនធាន​ព្រៃឈើ នឹង​ជលផល​ឲ្យមាន​និរន្តរភាព​ផងដែរ​។​

​ដោយឡែក នាយក​មជ្ឈមណ្ឌល​គ្រឿងយន្ត​កសិកម្ម សមស្រប​របស់​គណៈកម្មកា​រ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​តំបន់​អាស៊ី និង​ប៉ា​ស៊ីន​ដែលជា​អ្នក​ផ្តួចផ្តើម​រៀបចំ​នូវ​សិក្ខាសាលា​នេះ បាន​បញ្ជាក់ថា ការធានា​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នៅតែ​ជា​បញ្ហា​ប្រឈម មួយ​ដែល​តំបន់​អាស៊ី និង​ប៉ា​ស៊ី​បាន​កំពុង​ជួបប្រទះ តាម​របាយការណ៍​បានឲ្យដឹងថា ក្នុងចំណោម​មនុស្ស​១​ពាន់​លាន​នាក់ មាន​២/៣​កំពុង​ជួបប្រទះ​បញ្ហា​សន្តិសុខ​ស្បៀង​ក្នុង​តំបន់​យើង​នេះ​។ លោកស្រី​បន្ថែមទៀតថា កត្តា​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ឳ​នភា​ពដី កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​លើ​វិស័យ​កសិកម្ម​មួយ​នេះ​។​លោកស្រី​ក៏​បានបង្ហាញ​ពី​គោលនយោបាយ និង​ទិសដៅ​ការអភិវឌ្ឍន៍ សម្រាប់​ឆ្នាំ​២០៣០ រួមមាន​ការលុបបំបាត់​ភាពក្រីក្រ ការបញ្ចប់​ភាពអត់ឃ្លាន ការធានា​ឲ្យបាន​នូវ​សន្តិសុខ​ស្បៀង ការលើកកម្ពស់​អាហារ​រូបត្ថ​ម្ភ ការធ្វើ​កសិកម្ម​ប្រកបដោយ​និរន្តរភាព និង​ការប្រយុទ្ធប្រឆាំ​ការប្រែ​ប្រួល​អាកាសធាតុ និង​ឪ​នភា​ពដី​ផងដែរ​៕

ព័ត៌មានផ្សេងទៀត