ស្រាបៀរថៃហ្គ័រចាប់ឆ្នោតលើកទី១ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រឆ្នាំ​២០១៨

11-04-2018 10:11 pm 2665

កាលពី​ថ្ងៃ​ទី ៨ ខែ​មេសា ឆ្នាំ​២០១៨  ស្រា​បៀរ​ថៃ​ហ្គ័​រ​បាន​រៀបចំ​កម្មវិធី​ចាប់ឆ្នោត​លើក​ទី​១​នៅ​ស្ថានីយ​ទូរទស្សន៍ PNN ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ ថៃ​ហ្គ័​រ នៅវេលា​ម៉ោង ៨​យប់​-១០​យប់ ដើម្បី​ផ្តល់​រង្វាន់​ជ័យ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់ ដែល​បាន​ជាវ​ថៃ​ហ្គ័​រ ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ​២០១៨ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ក្រុមការងារ​ស្រា​បៀរ​ថៃ​ហ្គ័​រ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។​

​កម្មវិធី​ចាប់​រង្វាន់​ជ័យ​មង្គល​លើក​ទី​១​នេះ ត្រូវបាន​រៀបចំឡើង ជាពិសេស​សម្រាប់​អតិថិជន របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ដើម្បី​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​ក្រុមហ៊ុន​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ពិសា​ស្រា​បៀរ​ថៃ​ហ្គ័​រ​។ រង្វាន់​ដែល​បាន​ចាប់​លើក​ទី​១​នេះ​គឺ​រង្វាន់​ដំណើរ​កម្សាន្ត ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន ជាមួយនឹង​ទឹកប្រាក់ ១៥០០ ដុល្លារ ចំនួន​ប្រាំ​រង្វាន់​។​
​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់ ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ នៅ​ប្រទេស​ជប៉ុន​ជាមួយនឹង​ទឹកប្រាក់ ១៥០០ ដុល្លារ​គឺ​៖

១.​លោក តាំង ម៉េង​ត្រី និង​លោកស្រី ចាន់ ស៊ីនិតា​

២.​លោក សុខ ស៊ី​ប៉រ និង​លោកស្រី នី លក្ខិណា 

៣. លោក ថុង រដ្ឋា និង​លោកស្រី ម៉ន សុធា​នី 

៤. លោក ជិន ចាន់​ទ្រា និង​លោកស្រី រ័ត្ន ស្រី​ពេជ្រ  និង​

៥. លោក សិទ្ធិ សុជាតិ និង​លោកស្រី សយ នីយ៉ា  ។​

​លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​របស់​លោក​អ្នក​នៅលើ​កាសែត ឬ​លើ​ទំព័រ​ហ្វេ​សប៊ុក (Tiger Beer KH)​។​

​ចំពោះ​គូ​ស្វាមី​ដែល​មាន​ភ័ព្វសំណាង​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅ​ដោយ​ផ្ទាល់​។ ដើម្បី​បើក​រង្វាន់ សូម​ភ្ជាប់​មក​ជាមួយ​នូវ​សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោត​ឈ្នះ​រង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិតអញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន ១​សន្លឹក​។​

​គួរ​រម្លឹក​ផងដែរ​ថា ថៃ​ហ្គ័​រ​គឺជា​ស្រា​បៀរ​ដែល​មាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើនជាង ៧០ ប្រទេស​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​កាន់តែខ្លាំង​ឡើង​ជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន​ទាំង​នៅលើ​ទីផ្សារ​កម្ពុជា និង ពិភពលោក ហើយ​ជាពិសេស​ជា​ស្រា​បៀរ​ដែល​សក្ត័សម​បំផុត សម្រាប់ ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​កម្មវិធី​ផ្សេងៗ​។ 

សម្រាប់​ឆ្នាំ ២០១៨ នេះ អតិថិជន​ដែល​ជាវ​ស្រា​បៀរ ថៃ​ហ្គ័​រកំ​ប៉ុង ឬ ដប​ចាប់ពី ២៥ ដល់ ៤៩ កេស នឹង​ទទួលបាន​សៀវភៅ​កត់​ចំណងដៃ និង​ប៊ិច​ចំនួន ១ ឈុត គូ​ប៉ុង​ផ្សងសំណាង​ចំនួន ១ សន្លឹក និង​អាវ​រងា​គូស្នេហ៍​ចំនួន ១ ឈុត​។ រាល់​ការ​ជាវ​ចាប់ពី ៥០ ដល់ ៧៤ កេស នឹង​ទទួលបាន​សៀវភៅ​កត់​ចំណងដៃ និង​ប៊ិច​ចំនួន ២ ឈុត គូ​ប៉ុង​ផ្សងសំណាង​ចំនួន ២ សន្លឹក និង​កាបូប​ធ្វើដំណើរ​ចំនួន ១​។ រាល់​ការ​ជាវ​ចាប់ពី ៧៥ កេស​ឡើងទៅ នឹង​ទទួលបាន​សៀវភៅ​កត់​ចំណងដៃ និង​ប៊ិច​ចំនួន ២ ឈុត គូ​ប៉ុង​ផ្សងសំណាង​ចំនួន ៣ សន្លឹក និង​កាបូប​ធ្វើដំណើរ​ចំនួន ២​។ ជា​ពិសេស​រាល់​ការ​ជាវ​ស្រា​បៀ​រ Tiger Crystal ចំនួន ២៥ កេស​ឡើងទៅ នឹង​ទទួលបាន​ស្រា​បៀរ Tiger Crystal ចំនួន ១ កេស បន្ថែម​ពីលើ​រង្វាន់​ដែល​បាន​ផ្តល់ជូន​។​

​ឆ្លុះបញ្ចាំង​ភាព​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ និង​មាន​ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន ជាមួយ​បទ​ពិសោធន៍​ដ៏​រំភើប​រីករាយ​នៃ​ការ​ជិះ​ស្គីទឹ​កកក រួម​ជាមួយ​ទឹកប្រាក់​១,៥០០​ដុល្លារ ចំនួន​១៥ រង្វាន់​។ កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ កញ្ញា ឆ្នាំ​២០១៨​។​
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​៖ 011 222 400 ឬ 011 333 500៕

សូម​រីករាយ​ទទួលទាន​ស្រា​បៀរ​ថៃ​ហ្គ័​រ​ដោយ​ការទទួលខុសត្រូវ​។​
 

 

 

 ពាក្យគន្លឹះ  Tiger

ព័ត៌មានផ្សេងទៀត