ស្នងការ​នគ​បាល​ជាតិ​ចេញ​វិធានការ​ការពារ​សន្តិសុខ ក្នុង​ថ្ងៃ​ចូលឆ្នាំ​

11-04-2018 4:42 pm 752
  ស្តាប់
ស្តាប់ជាសំឡេង

​សេចក្តីណែនាំ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដើម្បី​ថែរក្សា​ស្ថិរភាព​សន្តិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​នឹង​ព្រឹត្ត​ទៅនៅ​ថ្ងៃទី​១៤ ១៥ ១៦ ខែ​មេសា ឆ្នាំ​២០១៨​ខាងមុខ​។

ដើម្បី​ធានាបាន​នូវ​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម រួមទាំង​រក្សាបាន​នូវ​ប្រពៃណី ទំនៀម​ទំលាប់  ក្នុង​បរិយាកាស​សប្បាយរីករាយ របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​វិធានការ​មួយចំនួន ដល់​នាយកដ្ឋាន​កណ្តាល  នាយកដ្ឋាន អង្គភាព​ជំនាញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រាជធានី ទាំងអស់​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​ធានា​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​ជំនាញ និង​ភូមិសាស្ត្រ​រៀងៗ​ខ្លួន ។ ក្នុងនោះ​ត្រូវ​យកចិត្តទុកដាក់​ក្តាប់​សភាពការណ៍​ពាក់​ពន្ធ័​សន្តិភាព សណ្តាប់ធ្នាប់ ពិសេស​សកម្មភាព​ភេរវកម្ម ឧក្រិដ្ឋកម្ម និង​សកម្មភាព​ល្មើស​ផ្សេងៗ ក្នុង​គោលដៅ​ឈរជើង​របស់ខ្លួន​។ ជំរុញ​ការអនុវត្តន៍​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ឲ្យបាន​សកម្ម នឹង​ផុសផុល រួមទាំង​ធ្វើយ៉ាងណា​គ្រប់គ្រង​ឲ្យ​ហ្មត់ចត់ គ្រប់​មុខសញ្ញា​ទាំងអស់​តាម​សហគមន៍ ភូមិ ឃុំ​។ ត្រូវ​បង្កើន​វិធាន​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៅតាម​បណ្តា​គោលដៅ​ប្រារព្ធ​ពិធីបុណ្យ និង​តំបន់រ​ម្មណី​ដ្ឋា​ន​សំខាន់ៗ ដែលជា​គោលដៅ​កំសាន្ត​សប្បាយ​របស់​ពលរដ្ឋ​កម្ពុជា និង​ត្រូវ​ធានា​សុវត្ថិភាព​ថ្វាយ​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ ដែល​បាន​យាង និង​អញ្ជើញ​ទៅ​ចូលរួម​ពិធី​ផ្សេងៗ​។ មួយវិញទៀត​ត្រូវ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យបាន​ទាន់ពេលវេលា​ចំពោះ​ការប្រើប្រាស់​អាវុធ ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ នឹង​ទប់ស្កាត់​សកម្មភាព​ក្មេង​ទំនើ​ង ឬ​អំពើហឹង្សា​គ្រប់​ប្រភេទ​។​

​ក្នុង​សេចក្តីណែនាំ​នោះ​ផងដែរ ត្រូវ​បង្កើន​សកម្មភាព​អប់រំ​ច្បាប់​ចរាច​រណ៍ និង​ចាត់វិធានការ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាពិសេស​ការដឹក​លើស​កំណត់ ការបើក​លើស​ល្បឿន នឹង​បើកបរ​ដោយមាន​ជាតិ​ស្រវឹង​ផងដែរ​។ ក្នុងនោះ​ត្រូវ​ក្រើន​រំលឹ​ងដល់​ប្រជាពលរដ្ឋ អោយមាន​ការ​ប្រុងប្រយត្ន័​ចំពោះ​អគ្គីស​ភ័យ និង​គ្រោះមហន្តរាយ​នានា​។ ជាមួយគ្នា​សមត្ថកិច្ច​ត្រូវ​ត្រៀមកំលាំង​បំ​រ៉ុង ដើម្បី​ជួយ​អន្តរាគមន៍​អោយ​ទាន់ពេលវេលា​។​

​ស្នងការ​នគរបាល​ជាតី​តម្រូវអោយ​រៀបចំ​ប្រតិភូ និង​ដំណោយ​ជូន​ដល់​កម្លាំង​នគរបាល​តាម​សមរភូមិ កម្លាំង​កំពុង​សម្រាក​ព្យាបាល និង​គ្រួសារ​យោធិន​ពលី​ផងដែរ​។ ជាពិសេស​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​ថ្នាក់ ដើម្បី​ត្រៀម​អន្តរាគមន៍​ទាន់ពេលវេលា នឹង​ទាន់​ហេតុការណ៍ និង​សហការ​ជាមួយ​បណ្តា​វិទ្យុ ឬ​បណ្តា​សារពត៌មាន​សំខាន់​។ នាយកដ្ឋាន អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជ​ធា​និ​-​ខេត្ត ត្រូវធ្វើ​ផែនការ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​របស់ខ្លួន មក​សេនាធិការដ្ឋាន​។ ត្រូវ​បូកសរុប​សភាពការណ៍ និង​លទ្ធផល​នៃ​ការអនុវត្តន៍​វិធានការ​ការពារ​សន្តិសុខ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ រាយការណ៍​មក​អគ្គនាយកដ្ឋាន​នគ​របាល​ជាតិ​ផងដែរ​៕

 

ព័ត៌មានផ្សេងទៀត