រដ្ឋាភិបាល​ប្រកាស​ដាក់​ដំណើរការ «​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​» នៅថ្ងៃនេះ​

11-04-2018 11:01 am 1773
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ដាក់អោយ​ដំណើរការ​នូវ «​មូលនិធិ​គន្ធបុប្ផា កម្ពុជា​» នៅ​ព្រឹក​នេះ ក្នុងនោះ​លោក​ក៏បាន​ប្រកាស​គៀងគ​ររ​ក​ថវិការ​ដើម្បី​ជួយ​ទ្រទ្រង់​នូវ​មន្ទី​ពេទ្យ​គន្ធបុប្ផា​នេះ​អោយ​ដំណើរការ​កាន់តែ​ប្រសើរឡើង​។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដាក់អោយ​ដំណើរការ​នូវ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្នុង​គោលបំណង គឺ​ដើម្បី​បន្ត​នូវ​សកម្មភាព​មនុស្សធម៌រ​បស់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ការស្វែងរក​ថវិកា​ពី​បណ្តា​សប្បុរសជន​នានា មក​ទ្រទ្រង់ ដើម្បី​ព្យាបាល​ជំងឺ​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ ដែល​កំពុង​រងចាំ​ការព្យាលបាល​ជា​រៀងរា​ល់​ថ្ងៃនោះ ការប្រកាស​នេះ ធ្វើ​នៅ​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៨​នេះ នៅក្នុង​វិមាន​សន្តិភាព ហើយក៏​មាន​ការចូលរួម​ពី​បណ្តា​សប្បុរសជន ជាតិ និង​អន្តរជាតិ ភាគី​ពាក់​ពន្ធ័ រួមទាំង​មន្ត្រីរាជការ​ជាច្រើនរូប​ទៀតផង​។

កាលពី​ម្សិលមិញ ក្នុងជំនួប​ជាមួយ​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក៏បាន​ប្រកាស​កៀង គរ រក​ជំនួយ​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ជាពិសេស​អំពាវនាវ​ដ​ល់អ្ន​កមាន​ធនធាន និង​មហាជន​ទាំងអស់​អោយ​ចូលរួម​គាំទ្រ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​អោយ​កាន់តែ​ប្រសើរ​ថែមទៀត  ។​

​លោក​នាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ថា សម្រាប់​អ្នក​ដែល​ចូល​វិភាគទាន​ចាប់ពី​ប្រមាណ ២​ម៉ឺន​ដុល្លារ​ឡើង នឹង​ក្លាយជា​សមាជិក​ស្ថានិក ចំពោះ​អ្នក​ចូល​វិភាគទាន​ចាប់ពី ៥​ពាន់​ដុល្លារ នឹង​ក្លាយជា​សមាជិក​កិត្តិយស ហើយ​ចំពោះ​អ្នក​ចូល​វិភាគទាន​ប្រមាណ ៥​ពាន់​រៀល​ជា​រៀងរាល់ខែ នឹង​ក្លាយជា​សមាជិក​គាំទ្រ​នៃ​មូលនិធិ​គន្ធបុប្ផា​នេះ​ផងដែរ​។​

​គួររំលឹកថា មន្ទីរពេទ្យ​គន្ធបុប្ផា បាន​បើក​អោយ​ដំណើរការឡើង​នៅ​ឆ្នាំ​១៩៩២ ដោយ​លោក​វេជ្ជបណ្ឌិត Richner ដែលជា​ស្ថាបនិក ហើយ​រហូត​មកដល់ពេលនេះ​មន្ទីរពេទ្យ​មួយ​នេះ​គឺ​បាន​ជួយ​ព្យាបាល​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ​ជិត​២​លាន​នាក់​រួចមកហើយ ក្នុងនោះ​ក៏បាន​ចំណាយ​ថវិការ​អស់​ជាច្រើន​លាន​ដុល្លា​រអា​មេ​រិច ។​

​រហូត​មកដល់ពេលនេះ​មន្ទីរពេទ្យ​សប្បុរសធម៌​មួយ​នេះ​បាន​បើក​សាខា​ចំនួយ​៥​ទីតាំង ក្នុងនោះ នៅ​រាជធានី​ភ្នំពេញ​៤​ទីតាំង និង​នៅ​ខេត្តសៀមរាប​មួយ​ទីតាំង​ផងដែរ​។ ហើយ​ថវិការ​ដែល​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ មួយ​ចំនួគឺ​បានមកពី​មូលនិធិគ​ន្ធ​បុប្ផា​ស្វីស គឺ​រដ្ឋាភិបាល​ស្វី​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា ៤​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ទ្រទ្រង់​នូវ​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​មួយ​នេះ និង​មួយចំនួនទៀត បានមកពី​សម្បុរ​សជ​ន​ក្នុង នឹង​ក្រៅប្រទេស រួមទាំង​រដ្ឋាភិបាល​កម្ពុជា ផងដែរ​។​

ព័ត៌មានផ្សេងទៀត