និយ័ត​ករ​ទូរគមនាគមន៍​ព្រមាន​ការសាងសង់​ហេ​ដ្ឋា​រចនាសម្ពន្ធ័​ទូរគម​នាគម​ន៍​បង្ក​ភាព​រញ៉េរញ៉ៃ​

07-04-2018 12:57 pm 1261
  ស្តាប់
ស្តាប់ជាសំឡេង

​​ប្រតិ្តបត្ត​ករផ្តល់សេវា​ទូរគមនាគមន៍​ស្ទើរតែ​ទាំងអស់ ដែល​ដំឡើង រាយ​បណ្តាញ​ខ្សែ​ការ​ប្លិ៍គ្រ​ប់​ប្រភេទ បង្គោល​អង់​តែ​ន និង​បរិក្ខារ​ទូរគមនាគមន៍​នានា គ្មាន​ស្តង់ដា ការសាងសង់​ពុំមាន​លិខិតអនុញ្ញាត​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង អាជ្ញាធរ​ដែនដី ធ្វើឲ្យ​មាន​សភាព​រញ៉េរញ៉ៃ ជា​ហេតុ​បង្ក​អោយមាន​បាតុភាព​មួយ​ចំនួន​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​បរិស្ថាន​សង្គម ដូចជា និង​ពុំ​បំពាក់​ស្លាកស​ញ្ញ​សម្គាល់​កម្មសិទ្ធិ ស្រប​តាម​ការណែនាំ​របស់​និយ័តករ​ទូរគមនាគម​ន៍​កម្ពុជា និង​ស្ថាប័ន​ជំនាញ​ដទៃ​ពាក់ព័ន្ធ​ដែល​ស្តែង​ចេញ​ពី​កង្វះ​កិច្ចសហការ យកចិត្តទុកដាក់​ពី​សំណាក់​ប្រតិបត្តិ​ក​រ ជាមួយ​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​។ 

ដើម្បី​ទប់ស្កាត់​នូវ​បាតុភាព​ទាំងនេះ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរគមនាគមន៍​ទាំងអស់ ត្រូវ​ទំនាក់ទំនង និង​សហការ​ដាច់ខាត ជាមួយ​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត ដែល​តាំង​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ មុននឹង​ធ្វើ​ការសាងសង់ ។ 

​ក្នុងករណី និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ឬ​មន្ទី​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត រកឃើញថា ប្រតិបត្តិ​ករ​ណាមួយ មិន​ព្រម​អនុវត្តតាម នឹង​ដាក់​ពាក្យ​ស្នើសុំ​ទៅ​អគ្គធិការដ្ឋាន នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​នឹង​ចាត់វិធានការ​តាម​នីតិវិធី ដូចដែល​បាន​បញ្ញាតិ​នៃ​ច្បាប់​ស្តីពី​ទូរគមនាគម​ន៍​។​

​ក្រោយ​ទទួលបាន​ការណែនាំ​នេះ ក្រសួង​សង្ឃឹមថា ប្រតិបត្តិ​ករ​ដែល​ផ្តល់​សេវា​គមនាគមន៍ និង​បុគ្គល​ពាក់ព័ន្ធ វិស័យ​ទូរគមនាគមន៍​ទាំងអស់ ចូលរួម​សហការ​អនុវត្ត​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ​៕

ព័ត៌មានផ្សេងទៀត