លោក​ហ៊ុន សែន រៀបចំ​ពិធី​ជួបជុំ​រម្លឹក​ខួប​៤២​ឆ្នាំ​នៃ​ការ​រៀបការ​ជាមួយ​ភរិយា​

07-04-2018 9:20 am 3948

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃ​ម្សិលមិញ​នេះ បាន​រៀបចំ​ពិធី​រម្លឹក​ខួប​៤២​ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍ ជាមួយ​លោក​ជំទាវ ប៊ុនរ៉ានី ហ៊ុន សែន​។ 

​តាមរយៈ​ការ​បង្ហោះ លើ​ហ្វេ​សប៊ុក​ផ្ទាល់​របស់​ប្រមុខ​រដ្ឋាភិបាល បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ​ម្សិលមិញ ៦ មេសា ២០១៨ ធ្វើ​ពិធី​ជួបជុំ​រំលឹក​ខួប ៤២ ឆ្នាំ​នៃ​ការ​រៀបការ ឬ​៤៤ ឆ្នាំ​នៃ​ថ្ងៃ​ជួប​មុខ​គ្នា​ដំបូង​រវាង​ខ្ញុំ និង​ភរិយា​ខ្ញុំ​។​
​កូន​៥​គូ​ត្រូវជា​១០​នាក់​រួម​ជាមួយ​ចៅ​ប្រុស ចៅស្រី​២០​នាក់​ទៀត គឺជា​គ្រួសារ​ដ៏​ធំ​មួយ​ខុសប្លែក​ពី ៤២ ឆ្នាំមុន ដែល​ខ្ញុំ​និង​ភរិយា​មាន​តែ​២​នាក់​ប្តី​ប្រពន្ធ​

ព័ត៌មានផ្សេងទៀត