កូរ៉េខាងត្បូង​​បារម្ភ​ខ្លាំង​​ក្រោយ​ចិន​​ហាមឃាត់​​ការនាំ​ចូល​​កាកសំណល់​​ប្លា​ស្ទិក​

05-04-2018 9:45 am 701
រូបភាព​កាកសំណល់​ប្លាស្ទិក

​កូរ៉េខាងត្បូង​រួមជាមួយ​អាមេរិក សហភាព​អឺរ៉ុប និង​បណ្ដា​ប្រទេស​មួយចំនួនទៀត បានបង្ហាញ​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ជុំវិញ​ការប្រកាស​ហាមឃាត់​ការនាំ​ចូល​កាកសំណល់​ប្លា​ស្ទិក​។ ក្រុមហ៊ុន​ប្រមូល​សំរាម​របស់​កូរ៉េខាងត្បូង បាន​បញ្ឈប់​ការប្រមូល​ថង់ប្លាស្ទិក​និង​សំបក​ប្លា​ស្ទិក​មួយចំនួនទៀត​កាលពី​ថ្ងៃ​ចន្ទ ដោយ​លើកឡើង​ពី​ការកើនឡើង​ថ្លៃដើម​។ តម្លៃ​នៃ​កាកសំណល់​ក៏បាន​ធ្លាក់ចុះ បន្ទាប់ពី​ការ​ហាមប្រាម​របស់​ចិន លើ​ការ​នាំចូល​កាកសំណល់​ប្លា​ស្ទិក​តាំងពី​ខែមក​រាមក​។ វិធានការ​របស់​ចិន​កំពុង​ធ្វើឲ្យ​ក្រុមហ៊ុន​ប្រមូល​សំ​រាមនៅ​កូរ៉េខាងត្បូង​ពិបាក​រក​ប្រាក់ចំណេញ​។ ក្រសួង​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល​កូរ៉េខាងត្បូង​បញ្ជាក់ថា ការព្រួយបារម្ភ​របស់​ខ្លួន​ត្រូវបាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ពិភពលោក​(WTO) នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស​កាលពី​ថ្ងៃទី​២៣​មីនា​៕

ព័ត៌មានផ្សេងទៀត