អនុញ្ញាតឲ្យអតីត​តំណាងរាស្ត្រ​​៣​រូប​​​ជួប​អ្នកជាប់ឃុំ តែ​មិនឲ្យ​ជួប​លោក​មាជ សុវណ្ណារ៉ា​

04-04-2018 3:59 pm 2358

​អតីត​តំណាងរាស្ត្រ​៥​រូប មាន​លោក​អ៊ូ ច័ន្ទ​រ័ត្ន លោក​ម៉ៅ មុន្នី​វណ្ណ លោក​កង គឹម​ហាក់ លោក​ជីវ កក្តា និង​លោក​សៀវ សុ​ត ត្រូវ​បានអនុញ្ញាត ចំនួន​៣​រូប ឲ្យចូល​សួរសុខទុក្ខ​អតីតស​កម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពន្ធនាគារ​នៅ​ព្រឹក​ម៉ោង​៩ ថ្ងៃទី​៥ ខែ​មេសា ស្អែក​នេះ​។ ប៉ុន្តែ​មិន​អនុញ្ញាតឲ្យ​ជួប​លោក​មាជ សុវណ្ណារ៉ា ទេ​។ 

​ការមិន​អនុញ្ញាតឲ្យ​ជួប​លោក​មាជ សុវណ្ណារ៉ា​នេះ ត្រូវបាន​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ លោក​ម៉ៅ ណំ បញ្ជាក់​ក្នុង​លិខិត ប្រាប់​ដល់​លោក​អ៊ូ ច័ន្ទ​រ័ត្ន ថា ដោយសារ​លោកមា​ជ សុវណ្ណារ៉ា បាន​ប្រព្រឹត្តិ​ល្មើស​នឹង​បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ​។ 

​សូមបញ្ជាក់ថា ការអនុញ្ញាត​នេះ ធ្វើ​ឡើយ​ក្រោយ​មាន​ការស្នើសុំ ពី​លោក​អ៊ូ ច័ន្ទ​រ័ត្ន កាលពី​ថ្ងៃទី​២៦ មីនា ឆ្នាំ​២០១៨ កន្លងទៅ សុំ​ជួប សកម្មជន និង​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៥ នាក់ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស គឺមាន​លោក​អ៊ំ សំអាន លោកមា​ជ សុវណ្ណារ៉ា លោក​អឿ ណា​រិទ្ធ លោក​ឃិន រឿន លោក​នាង សុ​ឃុន លោក​សាន គីមហេង លោក​ស៊ុំ ពុទ្ធី លោក​កែ ឃីម លោក​ទេព ណារិន លោក​អាន បឋម លោក​សាន សី​ហៈ លោក​អ៊ុក សំណាង លោក​យឿន ចិ​ត្រា លោក​យន់ គឹម​ហួរ និង​លោកយា ថុង​៕
 

ព័ត៌មានផ្សេងទៀត