លោក​ហ៊ុន ម៉ា​នី ទទួលពាន​រង្វាន់​អ្វីខ្លះ ដែល​ជា​មោទនភាព​សម្រាប់​ខ្មែរ​?

04-04-2018 11:51 am 1177

​លោក​ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​វ័យក្មេង និង​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ត្រូវបាន​ពិភពលោក​ចាត់ទុក ជា​បុគ្គល​ដ៏​ឆ្នើម​១​រូប ក្នុង​ការចូលរួម​កិច្ចការ​សង្គម​។ ចំពោះ​ស្នាដៃ​លេចធ្លោ របស់លោក ក៏​ត្រូវបាន​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ផ្តល់​ពានរង្វាន់​ជា​បន្តបន្ទាប់​សម្រាប់​ភាពជា​បុគ្គល​គំរូ របស់​លោក​ផង​ដែរ​។ តើ​រហូតមក​ដល់​លោក​ហ៊ុន ម៉ា​នី ទទួលបាន​ពានរង្វាន់​អ្វីខ្លះ​?

លោក​ហ៊ុន ម៉ា​នី កូនប្រុស​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន គឺជា​ជនជាតិ​ខ្មែរ​ដំបូង​គេ ដែល​ទទួលពាន​រង្វាន់ ប៉ាត​ម៉ា​ស្រ៊ី ឆ្នាំ​២០១៨ ពី​ប្រធានាធិបតី​ឥណ្ឌា ចំពោះ​ស្នាដៃ​ឆ្នើម​ក្នុង​កិច្ចការ​សាធារណៈ ជាពិសេស​គឺ​កិច្ចការ​ជាមួយនឹង​យុវជន​។ ជុំវិញ​ការទទួលពាន​រង្វាន់​នេះ លោក​ហ៊ុន ម៉ា​នី បានបញ្ជាក់​ថា វា​មិនមែន​សម្រាប់​តែ​រូប​លោក​ម្នាក់​នោះ​ទេ ប៉ុន្តែ​គឺ​សម្រាប់​ប្រជាជាតិ​ទាំងមូល ហើយ​នេះ​ក៏​ជា​មោទនភាព​ផងដែរ​សម្រាប់​កម្ពុជា​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ចុងឆ្នាំ​២០១៥ លោក​ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​វ័យ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រូបនេះ ធ្លាប់​ទទួលបាន​ពានរង្វាន់​លំដាប់​អន្តរជាតិ ចំនួន​២​ផ្សេងទៀត ចំពោះ សា្ន​ដៃ​លេចធ្លោ ក្នុង​ការដឹកនាំ​ក្រុមយុវជន នៅ​ទូទាំង​ប្រទេស​កម្ពុជា ចូលរួមចំណែក​យ៉ាង​សកម្ម ក្នុង​ការអភិវឌ្ឍន៍ សង្គម និង​យុវជន ព្រមទាំង​បាន​លើកកម្ពស់ ទំនាក់ទំនង​ជា​មិត្តភាព និង​សហប្រតិបត្តិការ ជាមួយ​ប្រទេស សមាជិក​អាស៊ាន និង​សហគមន៍​អន្តរជាតិ​។​

​ពានរង្វាន់​ទាំងនោះ រួមមាន ពានរង្វាន់​សន្តិភាព Gusi Peace Prize ជា​ពាន​សម្រាប់​បុគ្គល​គំរូ​ដ៏​ឆ្នើម ក្នុង​ការការពារ និង​ថែរក្សា​បេតិកភណ្ឌ និង​វប្បធម៌ ធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន និង​ពានរង្វាន់​ប្រជាជន​អាស៊ាន (ASEAN people’s Award) ដែល​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត