លោក​ហ៊ុន​សែន​ផ្តល់ប្រាក់​លើកទឹកចិត្ត​ដល់​អត្ត​ពលិក​ជ័យលាភីស​រុបជាង​១៤​ម៉ឺន​ដុល្លារ​

04-04-2018 9:37 am 853
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងក្រុមអត្តពលិកកម្ពុជា ក្នុងជំនួបពិសារអាហារ កាលពីល្ងាចថ្ងៃទី០៣ ខែមេសា ។ រូបថតពី fb លោកនាយករដ្ឋមន្រ្តីហ៊ុន​ សែន ។

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន និង​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន បាន​ផ្តល់​ប្រាក់​លើកទឹកចិត្ត​ចំនួន ១៤៥.៣០០ ដុល្លារ​អាមេរិក ដល់​ម្ចាស់​ជ័យលាភី​មេដាយមាស ប្រាក់ និង​សំរិទ្ធ ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​យប់​ថ្ងៃទី​០៣ ខែម​សា ។​

​គូសបញ្ជាក់ថា ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ ក្រុម​អត្ត​ពលិក​កម្ពុជា ដ​ណ្តើ​បាន​មេដាយមាស ៤​គ្រឿង​, មេដាយប្រាក់ ៣​គ្រឿង និង​មេដាយសំរិទ្ធ ៣៥​គ្រឿង ។ តាម​គោលការណ៍​របស់​លោកនាយ​ក​រដ្ឋមន្ត្រី រាល់​ការ​ដណ្តើមបាន​មេដាយ​ស៊ី​ហ្គេម ក្រៅ​ពី​ទទួលបាន​ប្រាក់រង្វាន់ តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល លោក​បាន​ប្រកាស​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ ដោយ​មេដាយមាស​១​គ្រឿង​ទទួលបាន ៥.០០០​ដុល្លារ មេដាយប្រាក់ ១​គ្រឿង ៣.០០០​ដុល្លារ និង​មេដាយសំរិទ្ធ ១​គ្រឿង ២.០០០​គ្រឿង ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត