លោកហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ត្រូវបានប្រធានាធិបតីឥណ្ឌា ប្រគល់ពានរង្វាន់ ប៉ាត់ម៉ាស្រ៊ី « Padma Shri » ដែលជាគ្រឿងឥស្សរិយយស ចំពោះស្នាដៃឆ្នើមក្នុងកិច្ចការសាធារណៈរបស់លោក ។ នេះបើតាមការឲ្យដឹង នៅក្នុងសេចក្តីជូនដំណឹង របស់ ស.ស.យ.ក នៅថ្ងៃទី២ខែមេសានេះ។
លោកហ៊ុន ម៉ានីក្នុងនាមជាប្រធានស.ស.យ.ក នឹងធ្វើសន្និសីទសារព័ត៌មាន បញ្ជាក់ពីពានរង្វាន់ ប៉ាត់ម៉ាស្រ៊ី ដែលប្រគល់ដោយប្រធានាធិបតីឥណ្ឌា នៅអាកាសយានអន្តរជាតិភ្នំពេញ នាវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី៣ខែមេសាឆ្នាំ២០១៨ផងដែរ៕