ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​យាង​ពី​ប្រទេស​ចិនមកដល់កម្ពុជា​វិញ​នៅថ្ងៃនេះ​

02-04-2018 9:50 am 1632

​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចម៉ែ មុនីនាថ សីហនុ នឹង​យាង​ត្រឡប់​ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន មកដល់​ប្រទេស​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៨​។ នេះ​បើតាម​ការឲ្យដឹង នៅលើ​ទំព័រ​ហ្វេ​សប៊ុក លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ព្រឹក​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០១៨​។ បើតាម​លោក​នាយករដ្ឋមន្ត្រី​ថា នឹង​ទៅ​ដង្ហែ ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​វិលត្រឡប់​ពី​ទីក្រុង​ប៉េកាំង​មក​កម្ពុជា​វិញ នៅ​ព្រលានយន្តហោះ​ផងដែរ​។​

​សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេចម៉ែ មុនីនាថ សី​ហនុ បាន​យាង​ទៅ ពិនិត្យ​ព្រះរាជសុខភាព នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​នៅ​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៨៕

ព័ត៌មានផ្សេងទៀត