ក្រសួង​​​ការងារ​​​ពន្យារ​​ពេល​ស្នើ​សុំ​ពន្យារ​សុពល​ភាព​សៀវភៅ​​ការងារ​​ជន​បរទេស​

29-03-2018 4:08 pm 1635


​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អះអាងថា ក្រសួង​នឹង​ពន្យារពេល​ស្នើសុំពន្យារសុពលភាពបណ្ណ ឬ​សៀវភៅ​ការងារ​ជនបរទេស​រហូតដល់​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៨​ខាងមុខ ។ ក្រសួង​ការងារ បាន​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស គ្រឹះស្ថាន និង​ជនបរទេស​ដែល​ប្រកបមុខរបរ​ណាមួយ​នៅ​កម្ពុជា ត្រូវ​រួសរាន់​ទៅ​ស្នើសុំ​ពន្យារ​សុពលភាព​សៀវភៅ​ការងារ​តាម​កាលកំណត់​របស់​ក្រសួង​ជា​កំហិត​។​

​ក្រសួង​ការងារ​ក៏បាន​ព្រមាន​ផងដែរ ក្នុងករណី​ខកខាន​មិនបាន​ពន្យារ​សុពលភាព​សៀវភៅ​ការងារ​ជនបរទេស មុន​កាលកំណត់​ទេនោះ ក្រសួង​នឹង​ចាត់វិធានការ​ផាកពិន័យ​តាម​ទោស​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ​ជា​ធរមាន​៕

 ពាក្យគន្លឹះ  ក្រសួងការងារ

ព័ត៌មានផ្សេងទៀត