ភរិយា​សព​លោក​កែម​ឡី​ថា​ពុំ​ដែល​ដាក់​ពាក្យបណ្តឹង​ ​ខណៈ​មាន​ដីកាកោះ​ដើមបណ្តឹង​

29-03-2018 2:49 pm 2283
សារដែលអ្នកស្រី ប៊ូ រចនា ភរិយាសពលោក កែម ឡី បង្ហោះឡើងនៅរសៀលថ្ងៃទី២៩ ខែមីនា ។

​ឆ្លើយតប​ទៅនឹង​ដីកា​កោះហៅ​របស់​សាលាឧទ្ធរណ៍ ភរិយា​សព​លោក កែម ឡី អ្នកស្រី ប៊ូ រចនា បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២៩ ខែ​មីនា​ថា តាំង​ពី​លោក​កែម ឡី ត្រូវបាន​ឃាតករ​បាញ់​សម្លាប់ រហូតមកទល់​ពេលនេះ គឺ​មាន​រយៈពេល​ជិត​២​ឆ្នាំ​មកហើយ កុំថាឡើយ​ចង់ទៅ​ដាក់​ពាក្យបណ្តឹង សូម្បី​តែ​គិតថា ទៅប្តឹង​ក៏​មិន​ដែល​គិត​ផង ។ អ្នកស្រី​បញ្ជាក់​បែប​នេះ ដោយ​អះអាង​ថា អ្នកស្រី​ដឹង​ច្បាស់​ថា តុលាការ​ទីក្រុង​ភ្នំពេញ ពុំ​មាន​សមត្ថភាព​ចាប់​ឃាតករ​ពិត និង​រក​យុត្តិធម៌​ឱ្យ​អ្នកស្រី​បានឡើយ ។​

​គូសបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨ សាលាឧទ្ធរណ៍ ដោយ​មាន​ព្រះរាជអាជ្ញា ហ៊ឹ​ង ប៊ុន​ជា ជា​អ្នកតំណាង បាន​បង្គាប់​ឱ្យ​អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក កែម ឡី ចូលខ្លួន​ទៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ២:០០ រសៀល ជា​កំណត់ ដើម្បី​ជំនុំជម្រះ​លើ​ជនជាប់ចោទ​ឈ្មោះ ជួប សម្លាប់ ។ លោក កែម ឡី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នា​ស្ដារ​ម៉ា​ត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច (Caltex) ៕ (​ដោយ​៖ គង់ ឧត្តម​)

 ពាក្យគន្លឹះ  លោកកែមឡី

ព័ត៌មានផ្សេងទៀត