កម្ពុជា​ជា​ប្រទេស​មួយ​ក្នុងចំណោម​៦​ប្រទេស​ក្នុង​ពិភពលោក​ត្រូវបាន​ជ្រើសរើស​ដោយ​UEFA​និង​HEINEKEN®

28-03-2018 4:27 pm 1598

​កាល​ថ្ងៃទី ១៧ ខែ​មីនា ប្រទេស​កម្ពុជា​មាន​កិត្តិយស​ពិសេស​ក្នុង​នាម​ជា​ប្រទេស មួយ​ក្នុងចំណោម​៦ ប្រទេស​នៅក្នុង​ពិភពលោក​ដែល​នឹង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ​UEFA Champions League ឆ្នាំ​នេះ​ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® ។​

​ក្រុមហ៊ុនស្រា​បៀរ Heineken®​ប្រចាំ​កម្ពុជា​បាន​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ជាង​១៩២ ដើម្បី​ដណ្តើមយក​ឱកាស​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ​UEFA Champions League ។ ដោយសារតែ​មាន​ការគាំទ្រ​យ៉ាងច្រើន​ចំពោះ​កម្មវិធី​ប្រកួត​ក្របខ័ណ្ឌ UEFA Champions League និង​ដោយសារ​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា ក៏​ដូចជា​មាន​តំបន់​ទេសភាព​សម្រស់​ធម្មជាតិដ៏​ស្រស់ស្អាត ប្រទេស​នេះ ត្រូវ​បាន​ជាប់​ជា​ប្រទេស​បេក្ខភាព​ដ៏​ស័ក្តិសម​ឥតខ្ចោះ​សម្រាប់​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ​UEFA Champions League ឆ្នាំ​នេះ​ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® ។​

​ក្នុង​ប្រវត្តិសាស្ត្រ​ដប់​មួយឆ្នាំ​នៃ​កម្មវិធី​ដំណើរ​ទេសចរណ៍​នេះ​បាន​ទៅ​ដល់ ២៦ ប្រទេស​នៅ​ទូ​ទាំង​ទ្វីបអាហ្វ្រិក អាស៊ី អាមេរិក​ខាងត្បូង និង​អាមេរិក​ខាងជើង​។ ឆ្នាំនេះ កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ​UEFA Champions League​ឆ្នាំ ២០១៨ នេះ ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® នឹង​មកដល់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤​ខែ​មេសា​ឆ្នាំ​២០១៨ ខាងមុខនេះ ។​

​កម្មវិធី​ដំណើរ​ទេសចរណ៍​រយៈពេល​បី​ថ្ងៃ ត្រូវបាន​រៀបចំឡើង​ដោយ​ស្រា​បៀរ Heineken® ហើយ​កម្មវិធី​នេះ នឹង​ជំរុញ​ផ្តល់​ឲ្យ​អ្នកគាំទ្រ​ទូទាំង​ពិភពលោក នូវ​ឱកាស​ផ្ទាល់​ក្នុង​ការចូលរួម​ទទួល​បាន​ភាព​រំភើប​រីករាយ នៃ​ការ​ទស្សនា​ការប្រកួត​នេះ​តាមរយៈ​យុទ្ធនាការ​របស់​ស្រា​បៀ​រ​Heineken® ដែល​មានឈ្មោះ​ថា "​ចែករំលែក​ភាព​រំភើប​រីករាយ​ចែករំលែក​ពានរង្វាន់​" ។​

​ដោយសារ​តែ​កម្មវិធី​កីឡាបាល់ទាត់​អន្តរជាតិ​មិន​ដែល​ធ្លាប់​ធ្វើ​ឡើង​នៅក្នុង​ប្រទេស​នេះ​ពីមុនមក ស្រា​បៀរ​Heineken® មាន​កិត្តិយស​ណាស់ ក្នុង​ការផ្តល់​នូវ​ឱកាស​នេះ​ជូន​ដល់​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា និង​កីឡាករ​កម្ពុជា​ដែល​មាន​ទេពកោសល្យ ដែល​ពួកគេ​មិន​មាន​ឱកាស​អាច​ទទួល​បាន​នូវ​បទពិសោធន៍​រំភើប​រីករាយ និង​អារម្មណ៍​រំជើបរំជួល​ចំពោះ​ការប្រកួត​ក្របខ័ណ្ឌ​UEFA Champions League ។​

​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ​UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ​Heineken® នៅក្នុង​ប្រទេស​កម្ពុជា និង​ឱកាស​សម្រាប់​អ្នកគាំទ្រ​ចូលរួម​ក្នុង​សកម្មភាព​ផ្សេងៗ នឹង​ធ្វើ​ការចេញផ្សាយ​ក្នុង​ពេល​ឆាប់ៗ​នេះ ។ ​ចំពោះ​ព័ត៌មាន​លម្អិត​សូម​ចូល​មើល​គេហទំព័រ​ www.facebook.com/Heineken

(​អត្ថបទ​ពាណិជ្ជកម្ម​)

 ពាក្យគន្លឹះ  ស្រាបៀរHeineken

ព័ត៌មានផ្សេងទៀត