គន្លឹះ​ថែរក្សា​សម្រស់​មុន​ចូល​គេង​

25-03-2018 4:16 pm 4274

​ការថែរក្សា​ស្បែក​ពេលយប់ ជា​ទម្លាប់​ល្អ​ដែល​ផ្តល់ឲ្យ​ស្បែក​មានសុខ​ភាពល្អ និង​ស្រស់​ផូផង់​នៅ​ពេលព្រឹក​។ ខាងក្រោម​នេះ ជា​គន្លឹះ​ដែល​អ្នក​គួរ​អនុវត្ត មុន​ចូល​គេង ដើម្បី​ទទួលបាន​ស្បែ​មាន​សុខភាព​ល្អ​។​

-​មិនគួរ​គេង​ទាំង​មិនទាន់​លាង​សម្អាត​មុខ ដែល​ជាប់​ប្រឡាក់​ដោយ​គ្រឿងសម្អាង​ពីថ្ងៃ​ទេ ព្រោះ​វា​នឹង​បិទ​ជិត​រន្ធ​ញើស​របស់​អ្នក ហើយ​ផ្ទៃមុខ​នឹង​រក្សា​ភាពកខ្វក់​នេះ ដែលជា​មូលហេតុ​មួយ​ធ្វើឲ្យ​កើតមុន​។​

-​លាង​សម្អាត​មុខមុន​ចូល​គេង​ជា​ទម្លាប់​ល្អ​មួយ​ហើយ ប៉ុន្តែ​អ្នក​ត្រូវ​ចេះ​វិធី​ម៉ាស្សា​ស្បែក​មុខ​ដោយ​ខ្លួនឯង ដោយ​ប្រើប្រាស់​ទឹក​ក្តៅឧណ្ណៗ  ដើម្បី​កម្ចាត់​កោសិកា​ស្បែក​ដែល​ងាប់​លើ​ផ្ទៃមុខ​ចេញ​។​

-​ក្រោយ​លាងមុខ​រន្ធ​ញើស​របស់​អ្នកនឹង​បើក ដូច្នេះ​គួរ​លាប​ផលិតផល​បំប៉ន​ស្បែក​មុខ ដើម្បី​បង្រួម​រន្ធ​ញើស​ចៀសវាង​ភាពកខ្វក់​ជ្រៀតចូល​។​

-​បន្ថែមសំណើម​ដល់​ស្បែក​។ មិន​ថា ស្បែក​ស្ងួត ស្បែក​ខ្លាញ់ ឬ​ស្បែក​មុខ​ប្រភេទ​ណា​នោះទេ សុទ្ធតែ​ត្រូវការ ផលិតផល​ជំនួយ​ទៅតាម​ប្រភេទ​ស្បែក​ទាំងនោះ​។​

-​បើ​មាន​ពេល​គួរ​ឆ្លៀត​ថែ​សម្រស់​ភ្នែក​របស់​អ្នក​ដែរ ដើម្បី​កុំឲ្យ​ភ្នែក​ខ្មៅ និង​ស្រអាប់​។​

-​ពេល​គេង​ត្រូវ​ប្រាកដថា សក់​របស់​អ្នក​មិន​គ្រប​មុខ ដើម្បី​ចៀសវាង​ភាពកខ្វក់​របស់​សក់ មក​តោង​លើ​ផ្ទៃមុខ​។​

-​គួរ​ផ្លាស់ប្តូរ​ស្រោមខ្នើយ​រៀងរាល់​សប្តាហ៍ ដើម្បី​ចៀសវាង​ភាពកខ្វក់ រាលដាល​តោង​ដល់​មុខមាត់​។ ស្បែក​ស្អាត មាន​ទំនាក់ទំនង​ជាមួយ​​កន្លែង​គេង​របស់​អ្នក ដូច្នេះ​គួរ​សម្អាត​កន្លែង​គេង​ឲ្យបាន​ស្អាត​ជាប្រចាំ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត