ការសរសេរពាក្យនេះ ឃើញនៅមិនទាន់ត្រឹមត្រូវតាមវចនានុក្រមខ្មែរនៅឡើយទេ ដោយខ្លះសរសេរជា«ព្រះហស្ត»(ស ដាក់ជើង-ត-) ឯខ្លះទៀតសរសេរជា«ព្រះហស្ថ»(ស ដាក់ជើង-ថ-)។តើពាក្យនេះ សរ សេរបែបណាទើបត្រឹមត្រូវ?
វចនានុក្រមខ្មែរ ពាក្យ«ហស្ត» (កម្ចីពី សំស្ក្រឹត, បាលី គឺ ហត្ថ) =ដៃ។
ខ្មែរប្រើពាក្យនេះជារាជស័ព្ទ គឺ ព្រះហស្ត។ ព្រះហស្តលេខា គឺអក្សរដែលព្រះមហាក្សត្រ ទ្រង់សរសេរ ឬព្រះនាមដែលទ្រង់ចុះស៊ីញេ។ ឡាយព្រះហស្ត ឬឡាយព្រះហស្តលេខា គឺ ទ្រង់សរសេរអក្សរ ឬទ្រង់ចុះព្រះនាម(ចុះស៊ីញេ)។
ចូរកុំច្រឡំ «ហស្ត» ជា «ហស្ថ»។
(ដកស្រង់ពីវចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ ដោយវិទ្យាស្ថានពុទ្ធសានបណ្ឌិត្យ ទំព័រ១៥១២)
ដោយ៖ខាត់ សុធី