វិធី​ងាយៗ ដើម្បី​យក​អាចម៍ក្របី​ចេញពី​ក្បាល​ទារក​

23-03-2018 7:50 pm 3845

​ក្រមរ​អាចម៍ក្របី គឺជា​ស្បែកក្បាល​របក​ស្ងួត ដូចជា​អង្គែ ឬ​ក្រាស់ មាន​ប្រេង​ពណ៌​លឿង​ឬ​ត្នោត ឬ ក្រៀម​ពី​ក្រៅ ដែល​កើតឡើង​លើ​ទារក​។ គ្រូពេទ្យ​ហៅ​វា​ថា លក្ខណៈ​ធម្មតា នៃ​ស្បែកក្បាល​របស់​ទារក​។ ក្រមរ​អាចម៍ក្របី​មិន​ល្អមើល ប៉ុន្តែ​វា​មិនមាន​គ្រោះថ្នាក់​អ្វី​ឡើយ​។ ជាធម្មតា វា​បង្ហាញឡើង​នៅ​ពីរ​ឬ​បី​ខែ ដំបូង នៃ​ជីវិត​ទារក​ទើបនឹង​កើត ហើយនឹង​ជ្រុះ​ទៅវិញ​ដោយ​ឯកឯង​នៅ​ចន្លោះ​ពី​៦​ដល់​១២​ខែ ឬ យូរ​ជាង​នេះ​។​

​អ្នកជំនាញ​ជឿថា វា​គឺជា​កោសិកា​ដែល​ទារក​ទទួលបាន​ពី​ម្តាយ​របស់គេ នៅវេលា​ចុងក្រោយ នៃ​ការ​ពពោះ ដែលជា​ការបង្កើត​ជាតិ​ប្រេង​នៅ​ក្រពេញ​ស្បែកក្បាល​ទារក ដែល​បង្កបានជា ក្រមរ​អាចម៍ក្របី​នេះ​ឡើង​។​

​តែបើ​វា​មិន​ងាយ​ជ្រុះ​ទៅណា អ្នក​សាកល្បង​ប្រើ​វិធី​ងាយៗ​នេះ គឺ​យក​ទឹកដោះ​ម្តាយ​ពីរ​ទៅ​បី​ដំណក់ បន្ត​ក់លើ​បរិវេណ​ដែលមាន​អាចម៍ក្របី ហើយ​ឈ្លី​ថ្នមៗ​លើ​ស្បែកក្បាល​ទារក បន្ទាប់មក​រក្សា​វា​ទុក​ចំនួន​ពីរ​ទៅ​បី​នាទី ចាំ​លាងជម្រះ​ជាមួយ​ទឹក​ធម្មតា​។ អ្នក​គួរ​ធ្វើបែបនេះ​មួយថ្ងៃ​ម្តង​រៀងរាល់ថ្ងៃ​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត