រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​រៀបចំ​សង្ក្រាន្ត​វត្តភ្នំ​នៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​

22-03-2018 3:34 pm 2160

​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​រៀបចំ​ព្រឹត្តិការណ៍ សង្ក្រាន្ត​វត្តភ្នំ ចាប់ពី​ថ្ងៃ​ទី​១៤ - ១៥ - ១៦ ខែ​មេសា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ព្រឹត្តិការណ៍ សង្ក្រាន្ត​វត្តភ្នំ ឆ្នាំ​២០១៨ នឹង​មាន​រៀបចំ​កម្មវិធី​ដូចជា ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ពិធី​ស្រង់​ព្រះ ល្បែង​ប្រជាប្រិយ របាំ​ប្រជាប្រិយ ព្រមទាំង​មាន​ការតុបតែង​ដាក់​បង្ហាញ​អំពី​ស្ថាបត្យកម្ម​សំណង់​របស់​ខ្មែរ​តាំងពី​សម័យ​បុរាណ ដូចជា ផ្ទះ​ខ្មែរ ផ្ទះ​ប៉ិត ផ្ទះ​កន្តាំង និង​សម្ភារៈ​ខ្មែរ​ដូចជា តម្បាញ​ហូល ផា​មួយ ស្បែក ក្រមា ផលិតផល​នំ និង​បង្អែម​ខ្មែរ​ជា​ដើម ។​

​សេចក្តីប្រកាស​ព័ត៌មាន​នេះ ក៏​បាន​ស្នើ​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូលរួម​សប្បាយរីករាយ ទទួល​អំណរ​ឆ្នាំ​ថ្មី​ឱ្យបាន​ច្រើន​កុះករ ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត