មន្ដ្រីចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប បានឯកភាពលើការផ្លាស់ប្ដូររយៈពេលចាកចេញពីអឺរ៉ុបរបស់អង់គ្លេស ទៅខែមីនាឆ្នាំ២០១៩ ដើម្បីកាត់បន្ថយផលប៉ះពាល់។ ការចាកចេញនេះនឹងចាប់ផ្ដើមពីខែមីនាឆ្នាំ២០១៩រហូតដល់ចុងឆ្នាំ២០២០។ ស្ថិតក្រោមកិច្ចព្រមព្រៀងថ្មី អង់គ្លេសនឹងនៅតែស្ថិតក្នុងទីផ្សារតែមួយរបស់សហភាពអឺរ៉ុបដដែល ក្នុងអំឡុងពេលនៃការចាកចេញ ប៉ុន្ដែមិនមែនជាផ្នែកមួយក្នុងដំណើរការធ្វើគោលនយោបាយរបស់អឺរ៉ុបទៀតទេ។ កិច្ចព្រមព្រៀងនេះដែរ គេរំពឹងថានឹងអនុម័តជាផ្លូវការនៅក្នុងកិច្ចប្រជុំសហភាពអឺរ៉ុបមួយចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍។ ប៉ុន្ដែចំពោះឧបសគ្គវិញនៅតែមាន ក្នុងមានបញ្ហាគ្រប់គ្រងនៅតំបន់ព្រំដែន កិច្ចពិភាក្សាពីពាណិជ្ជកម្មសេរីជាដើម ដែលនឹងអាចចាប់ផ្ដើមចរចាគ្នានៅដើមខែក្រោយ៕