ទូតអាមេរិកចង់កសាងទំនាក់ទំនងល្អរវាងពលរដ្ឋកម្ពុជានិងអាមេរិកតាមរយៈចម្រៀង

18-03-2018 10:39 am 2277
  ស្តាប់
លោក វិល្លាម ហេត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ធ្វើសន្និសីទសារព័ត៌មានក្នុងកម្មវិធីប្រគុំតន្ត្រីកាលពីរាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។ រូបថត៖ ទ្រី សីហៈ
ស្តាប់ជាសំឡេង

ចម្រៀង​ខ្មែរ​ចំនួន​១១​បទ ក្រោម​ជំនួយ​គាំទ្រ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ត្រូវបាន​ផលិតឡើង​ដោយ​ក្រុម​ចម្រៀង​របស់លោក យឹ​ង យ​ន សិល្បៈករ​ខ្មែរ​ដែល​បាន​ចូលរួម​កម្មវិធី «One Beat» នៅ​សហរដ្ឋ អាមេរិក​។ អាល់​ប៊ុម​ចម្រៀង​ថ្មី​នេះ ត្រូ​បាន​ដាក់​សម្ភោ​ធ និង​ផ្សព្វផ្សាយ នៅ​ទឹកដី​ខេត្តកំពង់ធំ​តាមរយៈ​ការ​គុំ​តន្ត្រី កាលពី​រាត្រី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៨​។​

 ការ​គុំ​តន្ត្រី​សម្ភោ​ធ​អាល់​ប៊ុម​ចម្រៀង «​ស្រលាញ់​សហរដ្ឋអាមេរិក​៖ ដំណើរ​របស់​លោក យឹ​ង យ​ន នៅ​ទូទាំង​អាមេរិក​» មាន​ការចូលរួម​ពី​ក្រុម​ចម្រៀង​របស់លោក យឹ​ង យ​ន និង​លោក វិ ល្លាម​ហេ​ត  ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក រួម​ទាំង​ភរិយា និង​កូនប្រុស​របស់​លោក​ផងដែរ​។​

​លោក វិ​ល្លាម​ហេ​ត ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ស្ថានទូត​សហរដ្ឋអាមេរិក​បាន​ចំណាយ​ថវិកា​គាំទ្រ​ទាំងស្រុង​ចំពោះ​ការផលិត​បទ​ចម្រៀង​ទាំង​១១​បទ ដែល​រៀបរាប់​អំពី អនុស្សាវរីយ៍ និង​ទិដ្ឋភាព​ក្នុង​រដ្ឋ​នានា នៃ សហរដ្ឋអាមេរិក​។ ចំពោះ​គោលដៅ​នៃ​ការផ្សព្វផ្សាយ​ចម្រៀង​ទាំងនោះ​ទៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា លោក​ឯកអគ្គរដ្ឋទូត អះអាង​ថា​ដើម្បី​កសាង​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​អាមេរិក​តាមរយៈ ចម្រៀង និង​កម្មវិធី​ផ្លាស់ប្ដូរ​វប្បធម៌​។​

​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ការប្រគុំ​តន្ត្រី​នៅ​ទីលាន​ស្តា​ត​ចាស់ ក្នុង​ខេត្ត​កំពង់ធំ​កាលពី​រាត្រី​ម្សិលមិញ​នេះ ក៏​បាន​ទទួល​វីស៊ីឌី​ចម្រៀង​មួយ​បន្ទះ​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​។​

​លោកយឹង យ​ន អ្នកចម្រៀង និង​ជា​អ្នកនិព្ធ​ឲ្យដឹងថា ដំបូង​ឡើយ​លោក​បាន​និពន្ធ​បទ សម្រស់​រដ្ឋ Florida និង​សម្រស់​ញូវយ៉ក បង្ហោះ​លើ​បណ្ដាញ​សង្គម​នៅ​ពេល​លោក​ចូលរួម កម្មវិធី​ផ្លាស់ប្ដូរ​ផ្នែក​តូ​តន្ត្រី របស់ ក្រសួង ការបរទេស​សហរដ្ឋ​អាមេរិក​។ ក្រោយមក​លោក អះអាងថា បទ​ចម្រៀង​បានទទួល​ការចាប់អារម្មណ៍ រហូត​ទទួល​ការឧបត្ថម្ភ​ថវិកា​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​ឲ្យ​ផលិត​វីដេអូ​ចម្រៀង និង​បទ ចម្រៀង​បន្ថែមទៀត ទាក់ទង​នឹង​រដ្ឋ​ផ្សេងៗ​របស់​សហរដ្ឋអាមេរិក​។  

​សិល្បៈករ​មាន​សំឡេង​ស្រដៀង​លោក កែវ សារ៉ាត់ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ​រូបនេះ បន្ថែមថា ចម្រៀង​ដែល​លោក​និពន្ធ​ទាំង​១១​បទ គឺជា​ការផ្សារភ្ជាប់​មនោ​សញ្ចេ​ត​នាពល​រដ្ឋ​ទៅ​នឹង​ទីតាំង​ភូមិសាស្ត្រ តាមរយៈ ការប្រើ​ទំនុកច្រៀង និង​សំនៀង​ភាសា​ខ្មែរ បរិយាយ​អំពី​ទឹកដី​សហរដ្ឋអាមេរិក​។​

​គួរបញ្ជាក់​ថា អាល់​ប៊ុម​ចម្រៀង «​ស្រលាញ់​សហរដ្ឋអាមេរិក​៖ ដំណើរ​របស់​លោក យឹ​ង យ​ន នៅ​ទូទាំង​អាមេរិក​» នេះ​ត្រូវបាន​ដាក់​សម្ភោ​ធ​ម្ដង​រួចមកហើយ​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៧៕

ព័ត៌មានផ្សេងទៀត