ទំនាស់​ព្រំដែន កម្ពុជា​-​ឡាវ​ត្រូវបាន​រាជបណ្ឌិត្យសភា​ចងក្រង​ជា​សៀវភៅ​

17-03-2018 11:22 am 1393
  ស្តាប់
ស្តាប់ជាសំឡេង

​គោលដៅ​នៃ​ការបង្កើត និង​រៀបរៀង​សៀវភៅ​នេះ​ឡើង ដើម្បី​ជា​សក្ខីភាព ទុក​ជា​ស្នាដៃ និង​ជា​ភស្តុតាង ក្នុងការ​តតាំង នៅពេល​មាន​បញ្ហា​ឬ​ហេតុការណ៍​ណាមួយ កើតឡើង​ពី​ចំណុច​អូរ​អាឡៃ អូរ​តា​ង៉ាវ ផ្លូវ​បត់​ទៅ​ខេត្ត​ម​ណ្ឌ​គិរី ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​អា​តា​ពើ ហើយក៏​អាច​យក​សៀវភៅ​ជា​មូលដ្ឋាន​គតិយុត្តិ​សម្រាប់​ត​តាំងនូវ ការឈ្លាពាន​ណាមួយ​របស់​ឡាវ​នៅត្រង់ចំណុច​នេះ​ផង​ដែរ​។​សៀវភៅ​នេះ​បាន​បោះពុម្ភ ចំនួន​៥០០០​ក្បាល ដែល​បាន​ប្រាក់​ឧបត្ថម​ពី​ធនាគា​ជាតិ​កម្ពុជា សៀវភៅ​នេះ​បាន​បោះពុម្ព​ជា​៣ ភាសា​គឺ​ភាសា​ខ្មែរ ភាសា​ឡាវ និង​ភាសា​អង់គ្លេស ។​

​លោក សុខ ទូច​បាន​អោយដឹងថា សៀវភៅ​នេះ​ជា​ផ្នែក​ច្បាប់​ដែល​បាន​ប្រកាន់ ផែនទី​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់ ហើយ​ផែនទី​នេះ​ភាគី​ឡាវ និង​កម្ពុជា ក៏​បាន​មាន​ការព្រមព្រៀង​គ្នា រួចមកហើយ​។ សៀវភៅ​នេះ​គឺ​សម្រាប់​អ្នក​ដែល​ចង់​សិក្សា ផ្នែក​ប្រវត្តិសាស្ត្រ ផ្នែក​ភូមិសាស្ត្រ និង​ជា​មូលដ្ឋាន​ពត៌មាន​ច្បាស់លាស់ សម្រាប់​ជា​អំណះអំណាង​ពី​រឿង​ព្រំដែន និង​ដឹង​ពី​តម្រុយ​ចម្ងាយ ឈ្មោះ​តំបន់​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយទៀត​ផងដែរ​។​លោក​ក៏​បាន​អំពាវនាវ អោយ​សាកលវិទ្យាល័យ​នានា ដូច​ជា​សកល​វិទ្យាល័យ​នីតិសាស្ត្រ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​យក​សៀ​ភៅ​នេះ​ដាក់​អោយ​សិស្ស​និស្សិត​បាន​អាន​និង​សិក្សា​ស្រាវជ្រាវ​។​

​សូមបញ្ជាក់​ថា ទំនាស់​ព្រំដែន​កម្ពុជា​-​ឡាវ​នេះ បាន​ចាប់ផ្តើម​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧​ដោយ យោធា​ឡាវ បាន បង្ក​ភាព​តានតឹង នៅតាម​បណ្តា​យ​ព្រំដែន ខេត្ត​ស្ទឹងត្រែង និង​ខេត្ត អា​តា​ពើ ដោយ​យោធា​ឡាវ បាន​ឆ្លង​ទន្លេ​សេកុង មក​ជីក​លេណដ្ឋាន និង​ឃាត់​គ្រឿងចក្រ របស់​កង​វិស្វកម្ម​កម្ពុជា នៅ​ចំណុច​អូរ តា​ក់ឡាវ ។ ក្នុង​ខែ​មេសា ឆ្នាំ​២០១៧ ទាហាន​ឡាវ បាន​ចូល​មក​បាញ់ថ្នាំ​លើ​ដើមឈើ ដី និង​ផ្ទាំង​ថ្ម នៅ​ក្បែរ​តំបន់​អូរ​អាឡៃ​ក្នុងនោះដែរ​កងអនុសេនាធំ​ទី​២​ទី​៣ របស់​វរ​សេនា​តូច​លេខ​២១ ប្រមាណ​៦០​ទៅ​៨០​នាក់​របស់​ឡាវ បាន​ឆ្លង​ទន្លេ​សេកុង មក​បោះ​ទីតាំង​នៅ​ក្បាល​អូរ​អាឡៃ និង​ចំណុច​កំពស់​១៣១ ក្នុង​ទឹកដី​កម្ពុជា​។​

ព័ត៌មានផ្សេងទៀត