អគ្គីភ័យ​ឆាបឆេះ​ផ្សារ​ច្បារអំពៅបំផ្លាញតូប​និង​ទ្រព្យ​សម្បត្តិ​អាជីវករយ៉ាង​ច្រើន​​

16-03-2018 8:59 am 1851

​ផ្សារ​ច្បារអំពៅ បាន​ទទួលរង​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​អគ្គីភ័យ​ដែល​បាន​ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ តាំងពី​វេលា​យប់​រំលង​អាធ្រា​ត ថ្ងៃទី​១៦ មីនា​នេះ​។​

​បើ​តាម​សេចក្តីរាយការណ៍ ឲ្យដឹងថា រហូតមកដល់​ពេលនេះ អគ្គិភ័យ​ដែល​ឆេះ​បំផ្លាញ​ផ្សារ​ច្បារអំពៅ មិន​ទាន់​រលត់​ទាំងស្រុង​នោះទេ ប៉ុន្តែ​អាច​គ្រប់គ្រង​បាន ដោយ​មិន​បង្ក​ឲ្យ​រាលដាល​បន្ត​ទៀត​ឡើយ​។​

​សូមបញ្ជាក់​ថា គ្រោះ​អគ្គីភ័យ​នេះ បាន​ឆាបឆេះ​តូប​អាជីវករ និង​ទ្រព្យសម្បត្តិ​យ៉ាងច្រើន ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​ប្រើប្រាស់​រថយន្ត​ពន្លត់​រាប់​សិប​គ្រឿង​។ យ៉ាងណាក៏ដោយ របាយការណ៍ នៃ​ទំហំ​ខូចខាត​នៅ​មិនទាន់ បញ្ជាក់​នៅឡើយ​ទេ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត