តោ​ខៀវ​Chelsea​​ខកចិត្ត​​ដ្បិត​​លេង​បាន​​ត្រឹម​វគ្គ​១៦​ក្រុម​​​​​ក៏​ធ្លាក់​​ដោយសារ​​ថ្វី​ជើង​​Barcelona

15-03-2018 3:59 pm 1419
រូបភាព​តំណាង​ក្រុម​តោខៀវ​​និងអ្នកមានបុណ្យ

​ក្រុម​តោ​ខៀវ​Chelsea​ជួប​ភាព​ខកចិត្ត ដ្បិត​លេង​បាន​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​UEFA Champions League ក្រោយ​ចាញ់​ក្រុម​អ្នក​មានបុណ្យ​FC Barcelona ៣-០ នៅ​ជើង​ទី​២ កាលពី​យប់​ថ្ងៃ​ពុធ​ទី​១៤​មីនា​។​

​កាល​ជើង​ទី​១ នៅ​ទឹកដី​Stamford Bridge ក្រុម​ទាំងពីរ​ស្មើគ្នា ១-១ ប៉ុន្តែ​សម្រាប់​ការប្រកួត​នៅ​ទឹកដី Camp Nou​នាពេលនេះ Lionel Messi​ជា​អ្នក​នាំ​កម្លាំងចិត្ត​អោយ​ក្រុម​ខ្លួន ដោយ​ស៊ុត​ចូល​ទីតាំង​ពី​នាទី​៣​មកម្ល៉េះ​។ លុះដល់​នាទី​២០​កីឡាករ​សញ្ជាតិ​អា​ហ្សង់​ទីន​រូបនេះ បាន​បញ្ចូន​អោយ​Ousmane Dembele​ទាត់​បញ្ចូល​ទី​១​គ្រាប់​ទៀត​។​

​កូនក្រុម​តោ​ខៀវ​របស់​អ្នកចាត់ការ​Antonio Conte មិនអាច​រក​គ្រាប់​បាល់​បាន​សោះ បើទោះជា​មានឱកាស​ស៊ុត​ដល់​ទៅ​១៤​ជើង​ក៏ដោយ​។ ផ្ទុយ​មកវិញ​នៅ​នាទី​៦៣ Luis Suarez បាន​អូស​បាល់​អោយ Messi ស៊ុត​បញ្ចូល​ទី យ៉ាង​រីករាយ គម្រប់​គ្រាប់​ទី​១០០​របស់គេ នៅ​ពានរង្វាន់​កំពូល​អឺរ៉ុប​តែម្តង​។​

​លទ្ធផល​សរុប​ទាំងពីរ​ជើង​គឺ​Barcelona ៤ Chelsea ១ ដូច្នេះ​ក្រុម​ជើងឯក​៥​សម័យ ត្រូវ​បន្ត​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ រីឯ​ក្រុម​តោ​ខៀវ​មាន​វាសនា​ដូច​ក្រុម​រួម​លី​គ​កំពូល​អង់គ្លេស​Man UTD និង Spurs គឺ​បញ្ចប់​បេសកកម្ម​ត្រឹមនេះ​៕

 ពាក្យគន្លឹះ  កីឡា​​បាល់ទាត់

ព័ត៌មានផ្សេងទៀត